ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់
ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅប្រទេសប្រេស៊ីល បានកើនលើស២៥០,០០០នាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៥ខែកុម្ភៈម្សិលមិញនេះ, មួយឆ្នាំបន្ទាប់ពីករណីទីមួយត្រូវបានបញ្ជាក់នៅក្នុងប្រទេស ដែលកំពុងប្រឈមនឹងកង្វះវ៉ាក់សាំងនិងរលកទីពីរដ៏កាចសាហាវមួយនេះ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺកូវីដ១៩បានសម្លាប់មនុស្សចំនួន២៥១,៤៩៨នាក់ នៅក្នុងប្រទេសប្រេស៊ីល ដែលជាចំនួនខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលកើនលើសកន្លះលាននាក់កាលពីថ្ងៃចន្ទ។
យោងតាមតួលេខរបស់ក្រសួងបានឲ្យដឹងថា នេះគឺជាសប្តាហ៍មានអ្នកស្លាប់ដោយសារជំងឺរាតត្បាតច្រើនបំផុតនៅក្នុងប្រទេសប្រេស៊ីល ដោយក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ ចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃគឺ១,៤៤៩នាក់។

ព័ត៌មាននេះបានកើតឡើងមួយថ្ងៃ មុនពេលប្រទេសប្រេស៊ីលឈានដល់ខួបមួយឆ្នាំ ចាប់តាំងពីករណីវីរុសនេះ ត្រូវបានបញ្ជាក់ជាលើកដំបូងលើអ្នកជំនួញ Sao Paulo ម្នាក់ដែលវិលត្រឡប់មកពីប្រទេសអ៊ីតាលី។
ចាប់តាំងពីពេលនោះមក វីរុសកូវីដ១៩ បានរីករាលដាលពាសពេញប្រទេសអាមេរិកខាងត្បូងមួយនេះក្នុងសភាពដ៏ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រទី២៦ខែកុម្ភៈ ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន ១០,៣៩៣,៨៨៦ករណីនិងមានអ្នកជាសះស្បើយ ៩,៣២៣,៦៩៦នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ដោយសារតែកូវីដអត់លុយបង់ទឹកនិងភ្លើងវត្ត ព្រះសង្ឃដាច់ចិត្តចេញលក់ស្វាយ
ចុចអាន៖ ខណ្ឌឫស្សីកែវ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួនពីរនាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ