ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មក្រុងព្យុងយ៉ាង និងនាវារុស្ស៊ី២គ្រឿង
រដ្ឋាភិបាលក្រុងសេអ៊ូល នៅថ្ងៃទី២៤ ខែឧសភានេះ បានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើងចំនួន ៧នាក់ និងនាវារុស្ស៊ីចំនួន ២គ្រឿង ជុំវិញការជួញដូរអាវុធ និងសកម្មភាពខុសច្បាប់រវាងសម្ព័ន្ធមិត្តទាំង២ ដែលបានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រាប់ថា នាវារុស្ស៊ីទាំង២គ្រឿង បានដឹកកុងតឺន័រជាច្រើន ដើម្បីផ្លាស់ប្ដូរសព្វាវុធយោធារវាងក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ ដែលបង្ហាញច្បាស់ៗក្រឡែតពីការបំពាននឹងការដាក់ទណ្ឌកម្មរបស់អង្គការ UN។ ដោយឡែកចំពោះបុគ្គលទាំង៧នាក់របស់កូរ៉េខាងជើងដែលត្រូវរងទណ្ឌកម្ម មានម្នាក់ធ្វើជាតំណាងក្រុមហ៊ុនរដ្ឋមានមូលដ្ឋាននៅស៊ីរី បានចរចាជួញដូរអាវុធជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ី Wagner Group នៅចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៣។
រីឯបុគ្គលម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងការនាំចេញប្រេងពីរុស្ស៊ីចូលទៅកាន់កូរ៉េខាងជើង។ នៅសល់៥នាក់ទៀតគឺបានធ្វើជាអ្នកជំនាញ IT លួចរកលុយពីបរទេសមកជួយផ្គត់ផ្គង់មូលនិធិគាំទ្រកម្មវិធីអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សុទ្ធតែបានចោទប្រកាន់កូរ៉េខាងជើងថាលួចដឹកអាវុធឲ្យទៅរុស្ស៊ី ដើម្បីយកទៅប្រើក្នុងសង្គ្រាមប្រយុទ្ធជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ បានច្រានចោលនូវរាល់ការចោទប្រកាន់ទាំងនោះ។
កាលពីដើមឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញអង្គការ UN បានសម្គាល់ថា ទណ្ឌកម្មដែលដាក់លើកូរ៉េខាងជើងត្រូវទទួលបរាជ័យ ដោយសារតែការជំទាស់មិនសហការពីរុស្ស៊ី។ ហេតុដូច្នេះហើយទើបអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានជំរុញឲ្យមានការកែសម្រួលលើទណ្ឌកម្មទាំងនោះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ