ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បញ្ចេញរបាយការណ៍ស៊ើបអង្កេតសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រធានាធិបតី
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លោក Mohammad Bagheri កាលពីថ្ងៃព្រហស្បតិ៍បានបញ្ចេញរបាយការណ៍ស៊ើបអង្កេតដំបូងពាក់ព័ន្ធទៅនឹងមូលហេតុនៃសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រដែលបណ្តាលឲ្យស្លាប់លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi រួមជាមួយរដ្ឋមន្ត្រីការបរទេស និងមន្ត្រីអ្នកមុខអ្នកការសរុបទាំងអស់ចំនួន ៩ នាក់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ ។

បន្ទាប់ពីហេតុការណ៍ដ៏សោកសង្រេងនេះហើយ គណៈកម្មាធិការស៊ើបអង្កេតជាន់ខ្ពស់ដែលប្រមូលផ្ដុំទៅដោយអ្នកជំនាញការ អ្នកឯកទេស និងអ្នកបច្ចេកទេសបានហោះទៅដល់កន្លែងកើតហេតុ ហើយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ថា ឧទ្ធម្ភាគចក្របានបន្តដំណើរតាមផ្លូវជាធម្មតា ហើយក៏មិនមានសញ្ញាបង្ហាញថា ឧទ្ធម្ភាគចក្របានហោះងាកចេញពីផ្លូវហោះហើរនោះដែរ ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ១ នាទីកន្លះមុនពេលកើតហេតុ ពីឡុតបើកឧទ្ធម្ភាគចក្រដឹកលោក Raisi រួមជាមួយរដ្ឋមន្ត្រីការបរទេស និងមន្ត្រីអ្នកមុខអ្នកការសរុបទាំងអស់ចំនួន ៩ នាក់ក៏បានទាក់ទងទៅកាន់ឧទ្ធម្ភាគចក្រ ២ គ្រឿងផ្សេងទៀតដែលហោះអមឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតីផងដែរ ប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយ ហើយក្រោយមកឧទ្ធម្ភាគចក្រក៏បានហោះបុកភ្នំ និងធ្លាក់ផ្ទុះឆេះតែម្ដង ។
ទន្ទឹមនោះ លោក Bagheri ក៏បានបញ្ជាក់ផងដែរពាក់ព័ន្ធនឹងសាធារណមតិដែលលើកឡើងថា ការធ្លាក់ឧទ្ធម្ភាគចក្រស្លាប់លោកប្រធានាធិបតី Raisi គឺជាករណីធ្វើឃាត ។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់រូបនេះបានឲ្យដឹងថា លោកមិនទាន់សន្និដ្ឋានចំពោះមតិយោបល់ទាំងនេះនោះទេ ប៉ុន្តែយោងតាមលទ្ធផលបឋមនៃការស៊ើបអង្កេត គឺមិនបានរកឃើញស្លាកស្នាមគ្រាប់កាំភ្លើងបៀមជាប់ឧទ្ធម្ភាគចក្រ ឬការខូចខាតដែលបណ្ដាលមកពីគ្រាប់កាំភ្លើងនៅលើឧទ្ធម្ភាគចក្រដែលដឹកលោកប្រធានាធិបតីនោះឡើយ ។

រហូតមកដល់ពេលនេះ សពរបស់លោកប្រធានាធិបតី Raisi ក៏ត្រូវបានបញ្ចុះរួចរាល់អស់ហើយផងដែរក្នុងទីសក្ការបូជា Shia Imam Reza ទី ៨ នៅទីក្រុង Mashhad ដែលជាស្រុកកំណើតរបស់លោកស្ថិតនៅភាគឦសានប្រទេស ខណៈមានអ្នកចូលរួមប្រមាណ ៣ លាននាក់ឯណោះ រួមទាំងមន្ត្រីអ្នកមុខអ្នកការមកពី ៦៨ ប្រទេស ។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតបានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលជ្រលងភ្នំនៃខេត្ត East Azerbaijan ខណៈធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Tabriz ក្រោយបញ្ចប់ពិធីសម្ពោធទំនប់វារីអគ្គិសនីមួយនៅព្រំដែនកាលពីថ្ងៃទី១៩ ខែឧសភា ហើយបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្រោះអកុសលនេះគឺបណ្តាលមកពីឧទ្ធម្ភាគចក្រធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃដែលចុះអ័ព្ទក្រាស់ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីរ៉ង់ ចង្អុលចំប្រទេសដែលនាំឲ្យកើតមានសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រធានាធិបតី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ