Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! អាមេរិក បើកការវាយប្រហារអាកាសលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ នៅស៊ីរី

បានផុស

នៅ

នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកបានបើកការវាយប្រហារអាកាស ប្រឆាំងនឹងកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសស៊ីរី ក្នុងការវាយឆ្មក់មួយដែលត្រូវបានអនុម័តដោយប្រធានាធិបតីអាមេរិកលោក Joe Biden។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាមេរិកពីររូប បានបញ្ជាក់ពីការវាយប្រហារនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។

ទោះបីជាយ៉ាងណាក៏ដោយ ទីតាំងនៃការវាយប្រហារអាកាសនេះ មិនត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នោះទេ។ គេក៏មិនទាន់ដឹងច្បាស់ដែរ ថាតើមានអ្នកស្លាប់និងរបួសឬអត់នៅក្នុងការវាយឆ្មក់នេះ ដែលបានកើតឡើងបន្ទាប់ពីការវាយប្រហារចំនួន៣លើក សំដៅទៅលើវត្តមានរបស់កងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។

អ្នកម៉ៅការម្នាក់របស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានសម្លាប់និងជនស៊ីវិលផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែត នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ Irbil កាលពីថ្ងៃអង្គារមុន។

ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីត បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។

កាលពីថ្ងៃសៅរ៍ គ្រាប់រ៉ុកកែត បានធ្វើឲ្យបុគ្គលិកដែលកំពុងធ្វើការឲ្យក្រុមហ៊ុនការពារជាតិអាមេរិកនៅមូលដ្ឋានអាកាស Balad ក្នុងខេត្ត Salahaddin រងរបួស។

ហើយកាលពីថ្ងៃចន្ទ រ៉ុកកែត៣គ្រាប់ ត្រូវបានបាញ់ទៅលើតំបន់បៃតងដ៏រឹងមាំក្នុងទីក្រុង បាកដាដ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ មន្ត្រីសន្តិសុខនិយាយថា ស្ថានទូតអាមេរិកគឺជាគោលដៅ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Times of Israel

ចុចអាន៖ មេបញ្ជាការអ៊ីរ៉ង់ម្នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅព្រំដែនអ៊ីរ៉ាក់-ស៊ីរី

ចុចអាន៖ ក្រុមប្រឆាំងស៊ីរី ៧៨ នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម