Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់រយនាក់នៅ ប៉ាគីស្ថាន កើតជំងឺដាច់សរសៃឈាមខួរក្បាល ខណៈរលកកម្ដៅកំពុងអុកឡុកខ្លាំង

បានផុស

នៅ

ជនរងគ្រោះរាប់រយនាក់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទូទាំងប្រទេសប៉ាគីស្ថាន ដោយសាររលកកម្ដៅខ្លាំងខុសពីធម្មតាកំពុងវាយលុកប្រទេសនេះ ខណៈសីតុណ្ហភាព​បាន​កើន​ឡើង​ខ្ពស់​រហូត​ដល់ ៤៩ អង្សារសេ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៥ ខែ ឧសភា​កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ដៅខុសពីធម្មតាកំពុងវាយលុកប្រទេសប៉ាគីស្ថាន ដោយបានធ្វើឲ្យអាជ្ញាធរ​បាន​ជំរុញ​ប្រជាជន​ឲ្យស្នាក់នៅ​ក្នុងផ្ទះ និង​ចៀសវាង​ការធ្វើដំណើរ​ដែល​មិនចាំបាច់​ ខណៈសិស្សសាលាប្រហែល ២៦ លាននាក់ នឹងផ្អាកថ្នាក់រៀនបណ្ដោះអាសន្នរយៈពេលមួយសប្តាហ៍ ។

ប្រទេសប៉ាគីស្ថានក៏បានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់នៅមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺដែលរងផលប៉ះពាល់ដោយកម្ដៅផងដែរ ដូចជា មានសេវារថយន្តសង្គ្រោះ ឡានដឹកទឹក និងទឹកកកដើម្បីផ្តល់ការព្យាបាលសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ដោយសារកម្ដៅថ្ងៃ ។

ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺធ្ងន់ធ្ងរដែលកើតឡើង នៅពេលដែលសីតុណ្ហភាពរាងកាយរបស់មនុស្សម្នាក់ឡើងលឿនពេក ដែលបណ្តាលឲ្យអ្នកខ្លះសន្លប់ និងបើធ្ងន់ធ្ងរអាចបណ្តាលឲ្យពិការ ឬស្លាប់បាន ។

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋកុំដាក់ធុងហ្គាសនៅកន្លែងមានកម្ដៅខ្លាំងដើម្បីជាវិធានការសុវត្ថិភាព ​និងព្រមានអ្នកដែលរស់នៅក្បែរវាលស្រែថា ពស់ និងខ្យាដំរីអាចចូលផ្ទះដើម្បីស្វែងរកកន្លែងត្រជាក់ជាងមុន ស្របពេលដែលអ្នកព្យាករណ៍អាកាសធាតុបាននិយាយថា នៅក្នុងខែនេះសីតុណ្ហភាពទំនងជានឹងកើនឡើងដល់ ៥៥ អង្សាសេឯណោះ ។

គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាប្រទេសដែលងាយរងគ្រោះបំផុតទី ៥ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដោយមាន ​ភ្លៀង​ធ្លាក់ខ្លាំង ទឹកជំនន់ ប៉ុន្តែតំបន់ភាគនិរតី និងភាគពាយ័ព្យនៃប្រទេសនេះជួបប្រទះនឹងរលកកម្ដៅខ្លាំងទៅវិញ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៣ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម