ព័ត៌មានអន្ដរជាតិ
ស្លាប់៨នាក់ ក្នុងហេតុការណ៍ចាក់សម្លាប់ដោយកាំបិតនៅចិន
ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា មានករណីចាក់សម្លាប់នៅទីក្រុង Xiaogan ខេត្ត Hubei ដែលបណ្ដាលឲ្យមនុស្សចំនួន៨នាក់បានបាត់បង់ជីវិត និងមនុស្សម្នាក់ទៀតរងរបួស។ ហេតុការណ៍ឃាតកម្មនេះ បានប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយបុរសម្នាក់ត្រកូល Lu អាយុ៥៣ឆ្នាំ។

បុរសបង្កគឺជាមនុស្សធ្លាប់ព្យាបាលជំងឺវិកលចរិត។ ប៉ូលិសបានចាប់ឃាត់ខ្លួនជនសង្ស័យ ដើម្បីស៊ើបអង្កេតបន្ត។ ដោយឡែកចំពោះរបួសរបស់ជនរងគ្រោះ មិនបង្កជាគ្រោះថ្នាក់ដល់ជីវិតឡើយ។
នេះគឺជាករណីលើកទី៣ហើយ ដែលមានការចាក់សម្លាប់នៅប្រទេសចិន ក្នុងខែឧសភា ឆ្នាំ២០២៤។ កាលពីថ្ងៃ២០ មានស្ត្រីម្នាក់បានយកកាំបិតចិតផ្លែឈើចាក់សម្លាប់មនុស្ស២នាក់ និងរបួស៤នាក់ ក្នុងបរិវេណបឋមសិក្សាមួយកន្លែងក្នុងខេត្ត Jiangxi។ បន្ថែមពីនេះ នៅថ្ងៃទី៧ ក៏មានករណីចាក់សម្លាប់ដោយបុរសម្នាក់ផងដែរ បណ្ដាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត ហើយរបួស២១នាក់ នៅក្នុងមន្ទីរពេទ្យមួយកន្លែងស្ថិតនៅខេត្ត Yunnan៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច