Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ ប្រាប់​អង់គ្លេស​ឲ្យ​ឈប់​យក​សាំង​ចាក់​លើ​ភ្លើង​សង្គ្រាម​​នៅ​អ៊ុយក្រែន

បានផុស

នៅ

អ្នក​នាំ​ពាក្យ​​​ស្ថាន​ទូត​ចិន​នៅ​ចក្រ​ភព​អង់គ្លេស បាន​​ប្រាប់​​ឲ្យ​រដ្ឋាភិបាល​ក្រុង​ឡុងដ៍ បញ្ឈប់​នូវ​​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​​ដែល​គ្មាន​មូលដ្ឋាន​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រម​ទាំង​បញ្ឈប់​ការ​ដុត​រោល​ភ្លើង​សង្គ្រាម​នៅ​អ៊ុយក្រែន​ឲ្យ​ឆេះ​កាន់​តែ​​ខ្លាំង​ឡើង។ នេះ​​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា លោក Grant Shapps រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស បាន​ចោទ​ប្រកាន់​ថា ចិន​បាន​លួច​ផ្ដល់​ជំនួយ​ជា​សព្វាវុធ​​ដែល​មាន​គ្រោះថ្នាក់​​ឲ្យ​ទៅ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ដើម្បី​យក​​ប្រើ​​​ក្នុង​សង្គ្រាម​ប្រយុទ្ធ​តតាំង​ជាមួយ​អ៊ុយក្រែន។ យ៉ាង​ណា​មិញ មន្ត្រី​អង់គ្លេស​រូប​នេះ មិន​បាន​បង្ហាញ​ពី​ព័ស្តុតាង​​ណា​មួយ​ឲ្យ​សាធារណជន​បាន​​ដឹង​ឮ​នោះ​ទេ បើ​​ទោះ​ជា​លោក​បាន​​អះអាង​តាម​​​រយៈ​សន្និសីទ​ថា ចារកម្ម​អាមេរិក និង​អង់គ្លេស មាន​ព័ស្តុតាង ដែល​គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​ក្រុង​ឡុងដ៍ក៏​ដោយ។

អ្នក​នាំពាក្យ​ស្ថានទូត​ចិន បាន​និយាយ​ថា អំណះអំណាង​​​របស់​អង់គ្លេស​នេះ​គ្មាន​​ប្រភព​ច្បាស់​លាស់​ទាល់​តែ​សោះ។ ចិន​ បាន​លើក​ឡើង​ថា “យើង​បាន​ជំរុញ​ឲ្យ​ចក្រ​ភព​​អង់គ្លេស​ឈប់​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ប្រឆាំង​ចិន ហើយ​ឈប់​​យក​សាំង​ចាក់​លើ​ភ្លើង​​​​​បញ្ហា​​ដែល​កើត​មាន​នៅ​អ៊ុយក្រែន គួរ​ណាស់​តែ​ផ្ដោត​សំខាន់​​លើ​តួ​នាទី​របស់​ខ្លួន​​សម្រាប់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ហើយ​​ធ្វើ​អ្វី​មួយ​​ឲ្យ​​ពិត​ប្រាកដ​​ចំពោះ​យុត្តិធម៌ និង​សន្ដិភាព​ពិភពលោក”។

អ្នក​​នាំ​ពាក្យ​​​ចិន បាន​​បន្ថែម​​ថា​ “ចំពោះ​​បញ្ហា​​​អ៊ុយក្រែន ចិន​​តែង​តែ​​ប្រកាន់​​ខ្ជាប់​​នូវ​​គោល​​ជំហរ​​ដ៏​​ត្រឹមត្រូវ និង​​យុត្តិធម៌ ជំរុញ​​កិច្ច​ចរចា​​សន្តិភាព​​យ៉ាង​​សកម្ម និង​​ជំរុញ​​ការ​​ដោះស្រាយ​​នយោបាយ។ ទាក់ទង​នឹង​ការ​នាំ​ចេញ​ផលិត​ផល​យោធា ប្រទេស​ចិន​តែងតែ​ប្រកាន់​យក​នូវ​អាកប្បកិរិយា​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួល​ខុស​ត្រូវ ហើយ​បាន​គ្រប់គ្រង​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការ​នាំ​ចេញ​ទំនិញ​​យោធា​ដោយ​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ”៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម