ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កេណ្ឌអ្នកទោសឲ្យចូលបម្រើទ័ព
រដ្ឋាភិបាលអ៊ុយក្រែន បានចាប់ផ្ដើមដោះលែងអ្នកទោសឲ្យចូលបម្រើក្នុងជួរកងទ័ព ដែលសកម្មភាពនេះឆ្លុះបញ្ចាំងពីកង្វះខាតនូវធនធានយោធារបស់ក្រុងគែរ ដោយសារតែភ្លើងសង្គ្រាមរយៈពេលជាង២ឆ្នាំកន្លងមកជាមួយរុស្ស៊ី។ នេះបើយោងតាមការប្រកាសរបស់លោក Denys Maliuska រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែឧសភា។
លោក Maliuska បានប្រាប់ថា ក្រោមការអនុម័តច្បាប់ថ្មីកាលពីសប្ដាហ៍មុន អ្នកទោសជិត៣៥០នាក់ត្រូវបានយកទៅបម្រើការយោធារួចមកហើយ ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយបញ្ចប់បេសកកម្ម។ លោកបន្តថា មកទល់នឹងពេលនេះ មានអ្នកទោសខ្ទង់២ម៉ឺននាក់បានដាក់ពាក្យចូលបម្រើទ័ព ហើយតុលាការប្រចាំប្រទេសកំពុងពិចារណារើសយកអ្នកទោសដាក់ពាក្យចំនួន ៤ ៣០០នាក់។
គោលនយោបាយថ្មីនេះ ដូចគ្នាទៅនឹងការអនុវត្តនៅក្នុងប្រទេសរុស្ស៊ីអ៊ីចឹងដែរ ខុសត្រង់តែចំណុចខ្លះៗប៉ុណ្ណោះ។ នៅរុស្ស៊ី ទោះអ្នកទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ក៏អាចដាក់ពាក្យចូលបម្រើទ័ព តែចំពោះអ៊ុយក្រែនវិញ ការដាក់ពាក្យចូលបម្រើទ័ពមិនទទួលយកអ្នកជាប់ទោសលើសពី២ករណីឡើយ ដែលជាប់ពាក់ព័ន្ធនឹងអំពើមនុស្សឃាត និងការចាប់រំលោភ ជាដើម។ លោក Maliuska បានរៀបរាប់ថា “វាមានស្រដៀងគ្នាខ្លះ តែខ្ញុំមិនអាចនិយាយថា វាដូចគ្នាទៅនឹងអ្វីដែលរុស្ស៊ីធ្វើទេ”។
សូមបញ្ជាក់ថា លោក Volodymyr Zelensky ធ្លាប់និយាយកាលពីខែកុម្ភៈកន្លងទៅថា មានទាហានអ៊ុយក្រែន ៣១ ០០០នាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាម។ តួលេខនេះមានចំនួនតិចជាងអ្វីដែលសហរដ្ឋអាមេរិកបានប្រកាស កាលពីខែសីហា ឆ្នាំ២០២៣ទៅទៀត ដែលថា ទាហានជិត ៧ម៉ឺននាក់នៅអ៊ុយក្រែនត្រូវបានសម្លាប់។
ច្បាប់ថ្មីរើសអ្នកទោសចូលជួរទ័ពរបស់លោក Zelensky បានទទួលរងការរិះគន់តិចតួចដែរពីសាធារណជននៅអ៊ុយក្រែន។ យ៉ាងណាមិញ មហាជនភាគច្រើន និងសមាជិកសភា បាននិយាយថា អ្នកជាប់ទោសក៏មានតួនាទីការពារប្រទេសដូចជនស៊ីវិលដទៃទៀតដែរ ដោយនេះគឺជាឱកាសសម្រាប់ពួកគេកែប្រែកំហុស។
ដោយឡែកចំពោះរុស្ស៊ី មានការយកអ្នកទោសរាប់ម៉ឺននាក់រួចមកហើយឲ្យចូលបម្រើទ័ព ហើយដាក់ឈ្មោះអង្គភាពអ្នកទោសនេះថា “Storm Z” ប្រើសម្រាប់វាយលុកបង្ហូរឈាមនៅជួរមុខ ដោយមិនសូវខ្វល់ពីចំនួនគ្រោះថ្នាក់អ្នកស្លាប់ និងរបួសនោះទេ។ ប្រការនេះទើបបានជួយឲ្យក្រុងម៉ូស្គូអាចវាយបុកចូលកាន់តែខ្លាំងនៅក្នុងសង្គ្រាម ដោយជាឧទាហរណ៍ដូចជា ការដណ្ដើមយកបានទីក្រុងមួយចំនួនពីអ៊ុយក្រែន ដូចជា ទីក្រុង Bakhmut, Avdiivka និង Marinka ជាដើម៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?