ព័ត៌មានអន្ដរជាតិ
បាក់ដីដ៏សាហាវ កម្ទេចផ្ទះ ១ ១៨២ខ្នង, កប់មនុស្សជាង ៣០០នាក់ នៅ ប៉ាពូអាស៊ីនូវែលហ្គីណេ
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសៅរ៍ទី២៥ខែឧសភា, គ្រោះកាច បាក់ដីដ៏សាហាវនៅប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ បានកម្ទេចផ្ទះជាង ១ ១៨២ខ្នងបាក់សង្កត់មនុស្សជាង៣០០នាក់ ខណៈរបាយការណ៍បឋមបង្ហាញថា មានមនុស្សជាង១០០នាក់ហើយ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣ព្រឹកថ្ងៃសុក្រទី២៤ខែឧសភា ក្នុងភូមិដាច់ស្រយាល Kaokalam នៃខេត្ត Enga ចម្ងាយប្រហែល ៦០០គីឡូម៉ែត្រពីរដ្ឋធានី ព័រម៉ូរេសប៊ី។
ដោយសារតែបញ្ហាអាកាសធាតុ និងស្ថានភាពផ្លូវដ៏លំបាក បូករួមទាំងទីតាំងនៅឆ្ងាយនិងផ្លូវដាច់ផងនោះ ទើបធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះត្រូវជួបឧបសគ្គក្នុងប្រតិបត្តិការរុករក។

យោងតាមអង្គការ Care Australia, គ្រោះអាក្រក់នេះ ប៉ះពាល់ដល់ផ្ទៃដីជាង២០០គីឡូម៉ែត្រការ៉េ រួមទាំងផ្លូវធំប្រវែង ១៥០ម៉ែត្រចូលទៅក្នុងខេត្ត Enga ផងដែរ។
ទន្ទឹមនោះ នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានឲ្យដឹងថា ភូមិចំនួន៦ ក៏ត្រូវរងផលប៉ះពាល់ដោយការបាក់ដីផ្សេងទៀត នៅក្នុងតំបន់ Mulitaka នៃខេត្តតែមួយនេះផងដែរ។

សូមបញ្ជាក់ថា ប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងត្បូងមួយនេះ គឺងាយរងគ្រោះដោយគ្រោះធម្មជាតិណាស់ ដូចជាភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងរញ្ជួយដីជាដើម។
កាលពីខែមីនា មនុស្សយ៉ាងតិច២៣នាក់បានស្លាប់ ដោយការបាក់ដីនៅក្នុងខេត្តក្បែរខេត្ត Enga នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះការបាញ់បោះដាក់គ្នារវាងក្រុមកុលសម្ព័ន្ធនៅ ប៉ាពូញូវហ្គីណេ ស្លាប់មនុស្សជាង ៦០ នាក់

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?