ព័ត៌មានអន្ដរជាតិ
វិភាគអន្តរជាតិ៖ ចិនប្តេជ្ញាដាក់ទណ្ឌកម្មខ្លាំងក្លា ចំពោះទង្វើណាដែលចង់ផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់
(បរទេស) យោងតាមការចុះផ្សាយមួយរបស់បណ្ដាញផ្សាយព័ត៌មាន BBC, ដើម្បីឆ្លើយតបទៅនឹងមេដឹកនាំថ្មីរបស់តៃវ៉ាន់លោក Lai Ching-te ដែលស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ដោយបានថ្លែងសុន្ទរកថាមួយចំនួនទាក់ទងនឹង “ឯករាជ្យភាពតៃវ៉ាន់” នោះ, កងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី២៣ ខែឧសភា បានចាប់ផ្តើមសមយុទ្ធយោធារយៈពេល២ថ្ងៃ ដោយឡោមព័ទ្ធតៃវ៉ាន់ជាមួយយន្ដហោះចម្បាំង និងនាវាចម្បាំង។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1459-1024x576.png)
សមយុទ្ធ Joint Sword-2024A នេះត្រូវបានអ្នកនាំពាក្យយោធាចិន លោក Li Xi បញ្ជាក់ថា មានគោលដៅធ្វើតេស្ដលើសមត្ថភាពដណ្ដើមកាន់កាប់ ការវាយប្រហាររួមគ្នា របស់អង្គភាពកម្លាំងចិនទាំងជើងគោក ជើងអាកាស ជើងទឹក និងកងកម្លាំងមីស៊ីល ព្រមទាំងគ្រប់គ្រងទឹកដីសំខាន់ៗ។
លោកបញ្ជាក់ថា សមយុទ្ធនេះគឺជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះទង្វើណាដែលចង់ផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់ និង ជាការព្រមានយ៉ាងធ្ងន់ធ្ងរប្រឆាំងការជ្រៀតជ្រែក និងបង្កហេតុដោយកងកម្លាំងខាងក្រៅ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1460-1024x683.png)
សុន្ទរកថារបស់លោក Lai Ching-te ត្រូវបានគេមើលឃើញថាគ្រាន់តែជា “ការសម្តែងផ្នែកនយោបាយដើម្បីទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះ”។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន “People’s Daily” បានចុះផ្សាយអត្ថបទមួយដែលនិយាយថា សម្តីក្នុងសុន្ទរកថារបស់លោក Lai Ching-te គឺជាការនិយាយមិនសមហេតុផល ដោយធ្វើការលក់ដូរ “ទ្រឹស្តីប្រទេសទាំងពីរ”(Two-state“ Theory) និងការតស៊ូមតិថា “ភាគីទាំងពីរគឺមិនចំណុះអោយគ្នា” គឺពោរពេញទៅដោយចេតនាអាក្រក់ដើម្បី”ពឹងផ្អែកលើបរទេសក្នុងការស្វែងរកឯករាជ្យ” និង “ប្រើកម្លាំងទ័ពដើម្បីស្វែងរកឯករាជ្យ ” ដែលសារជាថ្មីម្តងទៀតបង្ហាញពីជំហរដ៏រឹងរូសនៃ “ឯករាជ្យតៃវ៉ាន់”។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1461.png)
អត្ថបទនេះរិះគន់លោក Lai Ching-te ចំពោះការប្រើមធ្យោបាយដ៏គួរឲ្យស្អប់ខ្ពើមផ្សេងៗដើម្បីស្វែងរកឯករាជ្យភាព ដែលវាជាការបោកបញ្ឆោតទាំងស្រុង ដោយប្រើពាក្យដើម្បីលើកតម្កើងខ្លួនគាត់ ហើយបានព្យាយាមអស់ពីសមត្ថភាពក្នុងការបំភាន់បំភ្លៃការពិត លាបពណ៌ និងវាយប្រហារ ដើម្បីបង្ហាញទៅកាន់ចៅហ្វាយនាយបរទេស ដោយបានចាប់ជំរិតប្រជាជនតៃវ៉ាន់ ចូលទៅក្នុងសមរភូម”ឯករាជ្យតៃវ៉ាន់”របស់គាត់។ ប្រសិនបើនៅតែទទូចដើរលើផ្លូវអាក្រក់នៃការញុះញង់ជាបន្តទៀត នោះនឹងមានវាសនាដើរបុកជញ្ជាំងជាមិនខានឡើយ។
នៅចុងបញ្ចប់អត្ថបទបានសង្កត់ធ្ងន់ថា មិនថាស្ថានភាពនៅលើកោះនេះប្រែប្រួលយ៉ាងណា មិនថាអ្នកណាកាន់អំណាចនោះទេ វាមិនអាចផ្លាស់ប្តូរការពិតដែលថាចិនដីគោកនិងតៃវ៉ាន់គឺជារបស់ចិនតែមួយបានឡើយ។ ការបំបែកខ្លួនឯករាជ្យតៃវ៉ាន់ គឺជាការក្បត់ផលប្រយោជន៍ជាតិ និងនិន្នាការទូទៅរបស់ប្រជាជន ហើយបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ។ វានឹងមិនត្រូវបានគេអត់ឱន សណ្តោសប្រណី ឬទុកចោលដោយមិនអើពើឡើយ។ ប្រសិនបើនរណាម្នាក់ ឬកម្លាំងណាមួយចង់បំបែកតៃវ៉ាន់ចេញពីប្រទេសចិន ប្រជាជនចិននឹងមិនយល់ព្រមឡើយ សូមកុំមើលស្រាលនៃការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិនដើម្បីការពារឯកភាពជាតិឲ្យសោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1462-1024x576.png)
គួរបញ្ជាក់ដែរថា សេចក្តីថ្លែងការណ៍ Cairo ឆ្នាំ ១៩៤៣ និងសេចក្តីប្រកាស Potsdam ឆ្នាំ ១៩៤៥ បានចែងយ៉ាងច្បាស់ថា តៃវ៉ាន់ ជាទឹកដីប្រទេសចិនដែលជប៉ុនបានលួចនោះ គួរតែត្រូវបានប្រគល់ជូនប្រទេសចិនវិញ។ ឯកសារទាំងនេះជាមួយនឹងឥទ្ធិពលផ្លូវច្បាប់អន្តរជាតិបានបង្កើតជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយវាជាមូលដ្ឋានច្បាប់ថា តៃវ៉ាន់គឺជាទឹកដីមិនអាចកាត់ផ្តាច់បានរបស់ចិន។
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៧១ អង្គការសហប្រជាជាតិ បានបើកមហាសន្និបាតលើកទី ២៦ របស់ខ្លួន ហើយអនុម័តសេចក្តីសម្រេចលេខ ២៧៥៨ ដោយទទួលស្គាល់ថា មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដោយមិនមែនជាប្រទេសមួយនោះទេ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនមានអាសនៈតែមួយគត់នៅអង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាតំណាងស្របច្បាប់តែមួយគត់ ពោលគឺគ្មាននោះទេដែលគេនិយាយថា “ចិនពីរ” ឬ “ចិនមួយ តៃវ៉ាន់មួយ”។ ក្នុងចំណោមរដ្ឋសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិ មានប្រទេសជាង ១៨០ ទទួលស្គាល់ “ចិនតែមួយ” ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1463.png)
មនុស្សដែលមានចំណេះដឹងនិងសង្កេតឃើញស្ថានភាពអន្តរជាតិច្បាស់លាស់សុទ្ធតែអាចដឹងថា ការកើនឡើងនូវអណ្តាតភ្លើងនៃកងកម្លាំងឯករាជ្យរបស់តៃវ៉ាន់នៅតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើម និងការគាំទ្ររបស់សហរដ្ឋអាមេរិក ជាមួយគោលបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនសុទ្ធសាធ។
ដោយឡែក យោងតាមការចុះផ្សាយមួយរបស់សារព័ត៌មាន Nikkei Asia បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានគូសបញ្ជាក់នៅពេលចូលរួមវេទិកាអន្តរជាតិ “អនាគតនៃអាស៊ី” លើកទី២៩ ក្នុងទីក្រុងតូក្យូថា «សហរដ្ឋអាមេរិកចង់ឲ្យចិនដីគោក និងតៃវ៉ាន់ប្រឈមមុខដាក់គ្នា ប៉ុន្តែយើងមិនចាំបាច់ចូលទៅពាក់ព័ន្ធក្នុងនោះទេ»។ លោកក៏បានចោទមន្ត្រីជាន់ខ្ពស់អាមេរិកដែរថា ទៅកោះតៃវ៉ាន់ដើម្បីញុះញង់ចិនដីគោកនោះគឺរដ្ឋាភិបាលអាមេរិកដែលបង្កភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ លោក ថែមទាំងអំពាវនាវឱ្យអាស៊ាន រក្សាអព្យាក្រឹតភាពក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីរស់នៅដោយសន្តិភាពជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ខ្លួន និងចៀសវាងសង្គ្រាម ជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូងទៀតផង៕
ចុចអាន៖ សមយុទ្ធថ្ងៃទី២! ចិន បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលពិតៗ ទៀតផង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?