ព័ត៌មានអន្ដរជាតិ
វៀតណាមមានអ្នកស្លាប់លើកដំបូង ដោយសារវីរុសបំប្លែងខ្លួនថ្មី
លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា អ្នកជំនាញជនជាតិជប៉ុនម្នាក់ ដែលបានស្លាប់ក្នុងសណ្ឋាគារមួយនៅទីក្រុងហាណូយកាលពីពាក់កណ្តាលខែកុម្ភៈ គឺត្រូវបានកំណត់ថា ឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី។ គាត់គឺជាអ្នកស្លាប់ទីមួយដោយសារវីរុសនេះ។
យោងតាមលទ្ធផលតេស្តហ្សែន បានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានគេហៅថា 20C ដែលជាទម្រង់នៃវីរុសដែលកំពុងសាយភាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្រីលង្កា ឥណ្ឌានិងតៃវ៉ាន់។
លទ្ធផលនៃការធ្វើតេស្តបន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាស្លាប់ក្នុងសណ្ឋាគារមួយនៅសង្កាត់ Tay Ho នៃទីក្រុងហាណូយ កាលពីថ្ងៃទី១៣ខែកុម្ភៈបានបង្ហាញថា គាត់មានភាពវិជ្ជមានចំពោះវីរុសកូវីដ១៩។
អ្នកជំនាញធ្វើការឲ្យសាខាក្រុមហ៊ុន Mitsui & Co. Vietnam Ltd រូបនេះបានបញ្ចប់ការធ្វើចត្តាឡីស័កនៅក្នុងទីក្រុងហូជីមិញ ចន្លោះថ្ងៃទី១៧ដល់ថ្ងៃទី៣១ខែមករា មុនពេលជិះយន្តហោះទៅកាន់ទីក្រុងហាណូយ ជាកន្លែងដែលគាត់ស្នាក់នៅក្នុងសណ្ឋាគារចាប់ពីថ្ងៃទី១ខែកុម្ភៈមក។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩ចំនួន២,៤២០ករណី ស្លាប់៣៥នាក់និងជាសះស្បើយ១,៨០៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ខេត្តកណ្តាលចាប់ផ្តើមចាត់វិធានការតឹងរឹងរាល់ការជួបជុំ ក្នុងពិធីមង្គលការ និងពិធីផ្សេងៗ
ចុចអាន៖ ជនជាតិខ្មែរពីរនាក់ទៀត ឆ្លងកូវិដ ១៩ ម្នាក់នៅខណ្ឌ ៧ មករា ម្នាក់ទៀតនៅឫស្សីកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់