ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin នឹងបំពេញទស្សនកិច្ចនៅ កម្ពុជា នាដើមខែក្រោយ
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤ ខែមិថុនាខាងមុខ បន្ទាប់ពីបានចូលរួមកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរីនាចុងខែនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា លោក Austin នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជានៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្នុងតំបន់អាស៊ីកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ មក ។
ស្របពេលជាមួយគ្នានេះ ការអញ្ជើញមកដល់របស់លោក Austin ក៏នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខការពារជាតិអាមេរិករូបនេះមកកាន់កម្ពុជាផងដែរ ចាប់តាំងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន ។
គួរបញ្ជាក់ថា ក្រោយចាកចេញពីព្រះរាជាណាចក្រកម្ពុជា លោក Austin នឹងអញ្ជើញទៅប្រទេសបារាំង ដើម្បីចូលរួមរំលឹកខួបលើកទី ៦០ នៃព្រឹត្តិការណ៍ D-Day ជាថ្ងៃរំឭកដល់មហាប្រតិបត្តិការពង្រាយទ័ពតាមផ្លូវសមុទ្រនៅតំបន់ Normandy ដែលឈានទៅដល់ការចុះចាញ់របស់ពួក Nazi អាល្លឺម៉ង់ និងនៅទីបំផុតឈានដល់ការបញ្ចប់សង្គ្រាមលោកលើកទីពីរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើនរណាអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ បើលោក សេដ្ឋា អស់តំណែង?

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ