Connect with us

ព័ត៌មានអន្ដរជាតិ

មេណាតូចេញបញ្ជាឲ្យលោកខាងលិចផ្ដល់សិទ្ធិដល់ អ៊ុយក្រែន ប្រើអាវុធវាយ​ប្រហារលើ រុស្ស៊ី

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានចេញបញ្ជា ក៏ដូចជាអំពាវនាវឲ្យសមាជិកនៃសម្ព័ន្ធភាពយោធាមួយនេះបន្ធូរបន្ថយការហាមឃាត់លើការប្រើប្រាស់អាវុធដែលពួកគេផ្គត់ផ្គង់ដល់អ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលទីក្រុងកៀវវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ TASS កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Economist របស់ចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍ ប្រមុខអង្គការណាតូរូបនេះបានលើកឡើងថា អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ហើយក្នុងនោះក៏មានសិទ្ធិបើកការវាយប្រហារគោលដៅលើទឹកដីរុស្ស៊ីផងដែរ ដូច្នេះលោកខាងលិចមិនត្រូវបដិសេធមិនឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្ដល់ដោយពួកគេវាយប្រហារលើផ្ទាំងស៊ីបរុស្ស៊ីនោះទេ ខណៈដែលកងកម្លាំងទីក្រុងមូស្គូក៏កំពុងបង្កើនការវាយសន្ធាប់ទៅលើតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែន ។

ទន្ទឹមនោះ បើទោះជាមិនបាននិយាយចំឈ្មោះដល់សហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែលោក Stoltenberg បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសមាជិកអង្គការណាតូផ្សេងទៀតគួរតែបន្ធូរបន្ថយការរឹតបន្តឹង ពោលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធវាយប្រហារលើរុស្ស៊ី ។ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចាត់វិធានការបែបនេះ ដោយសារតែ​អាមេរិក​ជា​អ្នក​ផ្តល់​អាវុធ​ធំ​បំផុត​ដល់​អ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ លោក Stoltenberg ក៏បានទាត់ចោលគំនិតដែលថា សមាជិកណាតូប្រើប្រាស់ប្រព័ន្ធខែលការពារដែនអាកាសដើម្បីបាញ់ទម្លាក់មីស៊ីលរុស្ស៊ីនៅលើមេឃអ៊ុយក្រែន ខណៈប្រមុខណាតូរូបនេះក៏បានប្រឆាំងនឹងព័ត៌មានដែលថា ណាតូបានបញ្ជូនកម្លាំងទ័ពទៅកាន់ទឹកដីនៃប្រទេសអ៊ុយក្រែនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត រុស្ស៊ីក៏បានព្រមានទៅណាតូវិញផងដែរថានឹងប៉ះរលាកមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើហ៊ានសម្រេចចិត្តធ្វើរឿងដ៏ឆ្កួតលីលានេះ ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចេញការរិះគន់មិនសំចៃមាត់ទៅណាតូ បើហ៊ានបញ្ជូនកម្លាំងទ័ពអ៊ុយក្រែនមែននោះ វានឹងទាញឲ្យស្ថានការណ៍កាន់តែពុះកញ្ជ្រោល និងអាចឈានដល់ការផ្ទុះសង្គ្រាមខ្នាតធំទៀតផង ។

រុស្ស៊ីតែងគ្រហឹមជារឿយៗថានឹងចាត់ទុកកងទ័ពលោកខាងលិច និងប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេសនៅលើទឹកដីអ៊ុយក្រែន គឺជាគោលដៅកម្ទេចស្របច្បាប់ ហើយជាក់ស្ដែងកាលពីពេលថ្មីៗនេះ កងកម្លាំងទីក្រុងមូស្គូបានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំទៅលើរថភ្លើងមួយគ្រឿងដែលសង្ស័យថាដឹកសម្ភារៈយោធារបស់អង្គការណាតូទៅឲ្យទីក្រុងកៀវ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ តើនរណាអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ បើលោក សេដ្ឋា អស់តំណែង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ២៩ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម