Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បិទភ្នែកខ្ទប់ត្រចៀកបន្តវាយប្រហារនៅទីក្រុង Rafah ផ្គើនតុលាការ ICJ

បានផុស

នៅ

កងកម្លាំងអ៊ីស្រាអែលនៅតែបិទភ្នែកខ្ទប់ត្រចៀកបន្តបើកការវាយប្រហារនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប បើទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចចេញបញ្ជាឲ្យប្រទេសមួយនេះបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅទីនោះក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃដែលតុលាការ ICJ មានមូលដ្ឋានៅទីក្រុងឡាអេចាត់វិធានការបណ្ដោះអាសន្ននេះ ក៏ជាថ្ងៃដែលអ៊ីស្រាអែលប្រកាសពីប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងត្បូងតំបន់ហ្គាហ្សា ហើយអ៊ីស្រាអែលថែមទាំងបញ្ជាក់ទៀតថា កម្លាំងទ័ពរបស់ខ្លួនបានកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅទីក្រុង Rafah និងក្រុមអ្នកប្រយុទ្ធរាប់សិបនាក់ទៀតនៅទក្រុង Jabalia ភាគខាងជើងហ្គាហ្សា ។

ទន្ទឹមនោះ ក្រោយឃើញអ៊ីស្រាអែលនៅតែក្រាញននៀលបន្តប្រតិបត្តិការវាយលុកបែបនេះហើយ មន្ត្រីអាមេរិកមួយរូបដែលសុំនិយាយមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា កិច្ចចរចាបទឈប់បាញ់ និងការដោះលែងឈ្លើយសឹកដែលនៅសេសសល់នៅក្នុងតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអាចនឹងកើតមានឡើងរាប់ខែទៀតឯណោះ ។

ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ៧ តុលា ២០២៣ មក អ៊ីស្រាអែល ​និង​ក្រុម​ហាម៉ាស​បាន​ផ្អាកបទឈប់បាញ់តែម្ដងគត់គឺកាលពីចុងខែវិច្ឆិកាដែលមានសុពលភាពរយៈពេល ៧ ថ្ងៃ ។ ប៉ុន្តែបទឈប់បាញ់មួយនេះមិនគាប់តាមចិត្តប្រាថ្នានោះឡើយ ពោលចាប់ពីថ្ងៃទី១ ខែធ្នូមក ភាគីទាំងពីរនៅតែផ្ទុះជម្លោះដាក់គ្នា ខណៈរហូតមកដល់ពេលនេះចាយពេលជាង ៧ ខែទៅហើយ និងមានអ្នកស្លាប់បាត់ជីវិតជិត ៣៦,០០០ នាក់ ។

យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែឧសភា មនុស្សប្រមាណ ៦០ ម៉ឺននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅចេញពីទីក្រុង Rafah ដោយសារតែយុទ្ធនាការផ្ដល់ស្បៀងអាហារ ទឹក និងថ្នាំសង្កូវមិនអាចចូលទៅរួចឡើយ ស្របពេលដែលមន្ទីរពេទ្យក្នុងតំបន់ក៏ប្រកាសអស់ប្រេងឥន្ធនៈប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតផងដែរ ដោយសារតែការរារាំងពីសំណាក់កងទ័ពអ៊ីស្រាអែល ។

គួរបញ្ជាក់ថា ក្រៅពីមានអ្នកស្លាប់បាត់បង់ជីវិតក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ មកក៏បណ្ដាលឲ្យមនុស្សជិត ៨០,០០០ នាក់បានរងរបួសផងដែរ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សប្រមាណ ១,២០០ នាក់បានស្លាប់បាត់បង់ជីវិតដូចគ្នា ។

ស្របពេលជាមួយគ្នានេះ យោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិបានឲ្យដឹងថា ទំហំនៃវិបត្តិនៅតំបន់ហ្គាហ្សាភាគខាងត្បូងក្នុងលក្ខខណ្ឌដែលអ៊ីស្រាអែលហ៊ានបើកការវាយលុកខ្នាតយក្សទៅលើទីក្រុង Rafah មែននោះ នឹងបង្កឲ្យមានការផ្លាស់ទីលំនៅទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅក្នុងតំបន់មួយនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មេណាតូចេញបញ្ជាឲ្យលោកខាងលិចផ្ដល់សិទ្ធិដល់ អ៊ុយក្រែន ប្រើអាវុធវាយ​ប្រហារលើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម