Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​៣៥នាក់ ​​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអ៊ែល​នៅ​ទីក្រុង Rafah

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មនុស្ស​៣៥​នាក់​ ត្រូវ​បាន​សម្លាប់​​​ នៅ​ក្នុង​ប្រតិបត្តិការ​វាយ​ប្រហារ​របស់​អ៊ីស្រាអ៊ែល​​​​ទៅ​លើ​​ទីក្រុង Rafah កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៧ ខែ​ឧសភា​ម្សិលមិញ។ នេះ​បើ​យោង​​តាម​ការ​​​ប្រកាស​របស់​​ក្រសួង​សុខាភិបាល​​នៅ​ក្នុង​តំបន់​​​ហ្គាហ្សា។

ជនជាតិ​ប៉ាឡេស្ទីន​ដែល​រង​របួស​នៅ​តំបន់​ហ្គាហ្សា ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​មន្ត្រី​នៅ​តំបន់​ហ្គាហ្សា បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​បាន​ធ្វើ​ឡើង​ចំ​ជុំរុំ​ភៀស​​ខ្លួន ដែល​​​មាន​ជន​ស៊ីវិល​ស្នាក់នៅ។ ដោយ​​ឡែក​​ចំពោះ​កង​កម្លាំង​​ការពារ​អ៊ីស្រាអ៊ែល​វិញ បាន​​​ប្រាប់​ថា នៅ​ក្នុង​​​ប្រតិបត្តិការ​វាយ​ប្រហារ ខ្លួន​បាន​សម្លាប់​​​មេ​បញ្ជា​ការ​​ជាន់​​ខ្ពស់​ចំនួន​២​​នាក់​​របស់​ក្រុម​ហាម៉ាស។

លោក Benjamin Netayahu បាន​ប្រកាស​ថា លោក​នឹង​បន្ត​​វាយ​លុក​ទាល់​​តែ​បង្ក្រាប​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​​ឲ្យ​អស់ បន្ទាប់​ពី​ក្រុម​នេះ​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអ៊ែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​ជាង ១ ២០០​នាក់។

នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអ៊ែល​រូប​នេះ មិន​បាន​​ខ្វល់​ខ្វាយ​ពី​សម្ពាធ​អន្តរជាតិ​​​​ចំពោះ​​បទ​ឈប់​បាញ់ ឬ​ក៏​ការ​​​ឈរ​ក្នុង​អរិភាព​យោធា​ឡើយ ដែល​​​ទង្វើ​នេះ​បាន​បង្ក​ឲ្យ​ប្រជាជន​ហ្គាហ្សា​ជិត ៣៦ ០០០​នាក់​​បាន​ស្លាប់។

រូបភាព៖ Reuters

គួរ​រំឭក​ថា កងកម្លាំងអ៊ីស្រាអែលនៅតែបិទភ្នែកខ្ទប់ត្រចៀកបន្តបើកការវាយប្រហារនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប បើទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចចេញបញ្ជាឲ្យប្រទេសមួយនេះបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅទីនោះក៏ដោយ។

ថ្ងៃដែលតុលាការ ICJ មានមូលដ្ឋាន​​នៅទីក្រុងឡាអេចាត់វិធានការបណ្ដោះអាសន្ននេះ ក៏ជាថ្ងៃដែលអ៊ីស្រាអែលប្រកាសពីប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងត្បូងតំបន់ហ្គាហ្សា ហើយអ៊ីស្រាអែលថែមទាំងបញ្ជាក់ទៀតថា កម្លាំងទ័ពរបស់ខ្លួនបានកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅទីក្រុង Rafah និងក្រុមអ្នកប្រយុទ្ធរាប់សិបនាក់ទៀតនៅទក្រុង Jabalia ភាគខាងជើងហ្គាហ្សា៕

ដោយ៖ ឈាង​​

អានបន្ថែម៖ អ៊ីស្រាអែល បិទភ្នែកខ្ទប់ត្រចៀកបន្តវាយប្រហារនៅទីក្រុង Rafah ផ្គើនតុលាការ ICJ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម