ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស ជម្លៀសមនុស្ស ៨០ ម៉ឺននាក់ ខណៈព្យុះស៊ីក្លូនខិតជិតមកដល់
ប្រទេសបង់ក្លាដែសបាននិងកំពុងប្រញាប់ប្រញាល់ជម្លៀសមនុស្សជិត ៨០០,០០០ នាក់ចេញពីតំបន់ងាយរងគ្រោះ ខណៈដែលប្រទេសនេះ និងប្រទេសឥណ្ឌានឹងទទួលរងព្យុះស៊ីក្លូនដ៏ខ្លាំងក្លានៅឈូងសមុទ្រ Bengal ក្នុងពេលឆាប់ៗនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ ខែឧសភានេះ ។

ព្យុះនេះរំពឹងថានឹងបោកបក់ឆ្លងកាត់ឆ្នេរបង់ក្លាដែស និងតំបន់ឈូងសមុទ្រ Bengal ភាគខាងលិចរបស់ឥណ្ឌា ខណៈក្រសួងឧតុនិយមរបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា ព្យុះនេះមានល្បឿនខ្យល់អតិបរមារហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងដែលនឹងវាយប្រហារកោះ Sagar នៅឈូងសមុទ្រ Bengal និងតំបន់ Khepupara នៅប្រទេសបង់ក្លាដែស ។
ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋាភិបាលបង់ក្លាដែសបានបញ្ជូនអ្នកស្ម័គ្រចិត្តដើម្បីជម្លៀសមនុស្សទៅកាន់ទីជម្រកចំនួន ៤,០០០ កន្លែងនៅទូទាំងតំបន់ឆ្នេររបស់ប្រទេសនេះ រួមទាំងប្រកាសបិទសាលារៀន និងអាកាសយានដ្ឋាននៅក្នុងតំបន់ក្នុងទីក្រុង Chattogram ភាគអាគ្នេយ៍ ហើយថែមទាំងបានលុបចោលជើងហោះហើរក្នុងស្រុកទាំងអស់ទាំងទៅ និងមកពីតំបន់ Cox’s Bazar រហូតដល់មានការជូនដំណឹងបន្ថែម ។
គួរបញ្ជាក់ថា នេះជាព្យុះស៊ីក្លូនដំបូងគេនៅឈូងសមុទ្រ Bengal នៅមុនរដូវខ្យល់មូសុងឆ្នាំនេះ ដែលចាប់ពីពីខែមិថុនាដល់ខែកញ្ញា ។ ឥទ្ធិពលរបស់ខ្យល់ព្យុះនេះអាចបក់ប៉ើងដើមឈើ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះឈើ និងបណ្តាញអគ្គិសនី រួមទាំងបណ្តាញទំនាក់ទំនងផងដែរ ខណៈឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា និងបង់ក្លាដែសជារឿយៗរងការវាយប្រហារដោយព្យុះស៊ីក្លូន ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល