ព័ត៌មានអន្ដរជាតិ
យន្តហោះ Qatar Airways ជួបហេតុការណ៍ដូច Singapore Airlines របួសមនុស្សច្រើននាក់
មួយសប្តាហ៍ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ជួបបញ្ហារលាក់ក្រឡុកសម្លាប់អ្នកដំណើរម្នាក់និងរបួសរាប់សិបនាក់ទៀតនោះ ស្រាប់តែកាលពីថ្ងៃអាទិត្យទី២៦ខែឧសភា យន្តហោះ Qatar Airways បានជួបបញ្ហាដូចគ្នានេះ ដោយបណ្តាលឲ្យមនុស្ស១២នាក់រងរបួស។

តាមសេចក្តីរាយការណ៍របស់ Reuters, ជើងហោះហើរ QR017 របស់ក្រុមហ៊ុនអាកាសចរណ៍កាតា កំពុងធ្វើដំណើរចេញពីទីក្រុង ដូហា ឆ្ពោះទៅកាន់ទីក្រុង ឌុយប្លាំង នៃប្រទេស អៀរឡង់ ពេលដែលខ្លួនជួបឧបទ្ទវហេតុ បណ្តាលឲ្យអ្នកដំណើរ៦នាក់ និងបុគ្គលិកអាកាសយានិក ៦នាក់ត្រូវរបួស។
ទោះបីជាយ៉ាងណាក៏ដោយ យន្តហោះប្រភេទ Boeing B787-9 មួយគ្រឿងនេះ បានចុះចតដោយសុវត្ថិភាព ហើយអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ភ្លាមៗក្រោយកើតរឿង Qatar Airways ក៏បានសុំទោសចំពោះហេតុការណ៍គួរឲ្យសោកស្តាយនេះ និងចេញសេចក្តីថ្លែងការណ៍ ប្រកាសស៊ើបអង្កេត ករណីខាងលើជាបន្ទាន់ផងដែរ។
ឧបទ្ទវហេតុនេះ កើតឡើងបន្ទាប់ពីបុរសជនជាតិអង់គ្លេសម្នាក់បាត់បង់ជីវិត និងមនុស្សរាប់សិបនាក់ រងរបួសធ្ងន់នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ដែលជួបហេតុការណ៍រន្ធត់ដូចគ្នានេះ ហើយត្រូវបង្ខំចិត្តចុះចតបន្ទាន់ក្នុងទីក្រុងបាងកក ប្រទេសថៃ។

តាមការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលថៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន, មនុស្សមួយចំនួនមានរបួសឆ្អឹងខ្នង ខួរក្បាល និងលលាដ៍ក្បាល។
សូមបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវអាកាស កម្របង្កឲ្យមនុស្សរងរបួសណាស់ ជាក់ស្តែងនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារធ្វើដំណើរតាមផ្លូវអាកាសដ៏ធំបំផុតរបស់ពិភពលោក មានមនុស្សរងរបួសឈានដល់ការបញ្ជូនចូលមន្ទីរពេទ្យត្រឹមតែ១៦៣នាក់ប៉ុណ្ណោះ រាប់ចាប់ពីចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ របាយការណ៍រកឃើញថា យន្តហោះ Boeing ៣០០គ្រឿង មានបញ្ហាអាចផ្ទុះឆេះនៅលើអាកាស

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?