ព័ត៌មានអន្ដរជាតិ
មេណាតូថា ចិន កំពុងដុតបញ្ឆេះភ្លើងសង្គ្រាមនៅ អឺរ៉ុប
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ប្រទេសចិនកំពុងដុតបញ្ឆេះភ្លើងសង្គ្រាមនៅអឺរ៉ុបឲ្យកាន់តែឆេះសន្ធោសន្ធៅ ដោយសារតែកិច្ចគាំទ្រទៅដល់ប្រទេសរុស្ស៊ីក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ។

លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Welt am Sonntag កាលពីថ្ងៃអាទិត្យថា “ចិនលើកឡើងហើយ ចិនចង់រក្សាទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសលោកខាងលិច ប៉ុន្តែក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏កំពុងចាក់សាំងលើភ្លើងសង្រ្គាមនៅអឺរ៉ុបផងដែរ ។
លោកបានកត់សម្គាល់ទៀតថា មួយរយៈចុងក្រោយនេះចរន្តនៃការលក់គ្រឿងបន្លាស់ មីក្រូអេឡិចត្រូនិច និងបច្ចេកវិទ្យាផ្សេងទៀតមានការកើនឡើងយ៉ាងគំហុក ហើយជាក់ស្ដែងរដ្ឋាភិបាលទីក្រុងមូស្គូក៏បានបញ្ចេញការប្រើប្រាស់កាំជ្រួចមីស៊ីល រថក្រោះ និងយន្តហោះគ្មានមនុស្សបើកក្នុងភ្លើងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនផងដែរ ។
បើទោះជាយ៉ាងនេះក្ដី ប្រមុខអង្គការណាតូរូបនេះក៏បានរំឭកឡើងវិញផងដែរថា ណាតូមិនមានផែនការបញ្ជូនកងទ័ពរបស់ខ្លួន ឬពង្រីកប្រព័ន្ធខែលការពារដែនអាកាសរបស់សម្ព័ន្ធមិត្តទៅកាន់ទឹកដីនៃប្រទេសអ៊ុយក្រែននោះទេ ហើយអង្គការសូមបញ្ជាក់ហើយបញ្ជាក់ទៀតថា ណាតូនឹងមិនលូកដៃចូលក្នុងជម្លោះនេះឡើយ ។

ដោយជំរុញឲ្យប្រទេសណាតូផ្តល់ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន លោក Stoltenberg បាននិយាយថា “វាមិនទាន់យឺតពេលនោះទេសម្រាប់អ៊ុយក្រែនក្នុងការលើកទង់ជ័យក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ ដូច្នេះយើងត្រូវការបញ្ជូនសព្វាវុធ និងគ្រាប់រំសេវបន្ថែមទៀតទៅឲ្យអ៊ុយក្រែន រួមទាំងប្រព័ន្ធខែលការពារដែនអាកាស និងប្រព័ន្ធអាវុធបាញ់រយៈចម្ងាយឆ្ងាយផងដែរ ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ចិនបានបដិសេធម្តងហើយម្តងទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិនបានផ្តល់អាវុធ ហើយក៏មិនមែនជាអ្នកផលិតសម្ភារៈយោធា និងមិនជាប់ពាក់ព័ន្ធវិបត្តិនៅអ៊ុយក្រែននោះទេ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា “ចំពោះបញ្ហាអ៊ុយក្រែន ចិនតែងតែប្រកាន់ខ្ជាប់នូវគោលជំហរដ៏ត្រឹមត្រូវ និងយុត្តិធម៌ ជំរុញកិច្ចចរចាសន្តិភាព និងដំណោះស្រាយនយោបាយ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោក Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេណាតូចេញបញ្ជាឲ្យលោកខាងលិចផ្ដល់សិទ្ធិដល់ អ៊ុយក្រែន ប្រើអាវុធវាយប្រហារលើ រុស្ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ