ព័ត៌មានអន្ដរជាតិ
នៅពីក្រោយក្រចកដៃប្រវែង ១៣ ម៉ែត្ររបស់ស្ត្រី អាមេរិក ដែលឈ្នះ Guinness គឺជារឿងសោកសៅបំផុត
អ្នកស្រី Diana Armstrong បច្ចុប្បន្នមានអាយុ ៦៦ ឆ្នាំ រស់នៅក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក គាត់បានឈ្នះកំណត់ត្រាពិភពលោក Guinness សម្រាប់ស្ត្រីដែលមានក្រចកវែងជាងគេលើពិភពលោកក្នុងឆ្នាំ ២០២២។ ប្រវែងសរុបនៃម្រាមទាំង១០ របស់នាងគឺ ១៣ម៉ែត្រ ប៉ុន្តែនៅពីក្រោយការបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្ស វាគឺជារឿងសោកសៅបំផុតក្នុងគ្រួសាររបស់គាត់។
ចាប់តាំងពីឆ្នាំ១៩៩៧ មក Armstrong មិនបានកាត់ក្រចកទេ ឥឡូវនេះក្រចករបស់នាងឈានដល់ប្រវែងវែងមិនគួរឲ្យជឿ ស្របពេលដែលស្រ្តីចម្លែករូបនេះបានបញ្ចាក់ទៀតថា នាងមានទម្លាប់ចូលចិត្តតុបតែងក្រចកជាមួយនឹងពណ៌ផ្សេងៗគ្នា។ ក្នុងនោះផងដែរគណនី Instagram ផ្លូវការរបស់ Guinness World Records គូសបញ្ជាក់ពីសមិទ្ធិផលរបស់ Diana Armstrong ថា “ប្រវែងសរុបនៃក្រចករបស់ Armstrong គឺវែងជាងរថយន្តសាលាពណ៌លឿងស្តង់ដារ។ Armstrong បានដុះក្រចករបស់នាងអស់រយៈពេលជាង ២៧ ឆ្នាំមុនមកម៉្លេះ” ។
ថ្វីដ្បិតតែ Armstrong តែងតែទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។ ប៉ុន្តែមនុស្សជាច្រើនឆ្ងល់អំពីសកម្មភាពប្រចាំថ្ងៃរបស់នាង និងអនាម័យផ្ទាល់ខ្លួន តើនាងអាចធ្វើអ្វីៗគ្រប់យ៉ាងដោយរបៀបណា?; ហើយអ្នកមិនអាចសូម្បីតែធ្វើអនាម័យផ្ទាល់ខ្លួន?”; “វាក៏ត្រូវការប៉ូលាប៉ុន្មានដបសម្រាប់ក្រចកវែង?”

យោងតាមសារព័ត៌មាន Daily Star បានរាយការណ៍ថា រាល់ពេលដែលនាងថែរក្សាក្រចក នាងត្រូវចំណាយពេលប្រហែល ៤-៥ ម៉ោងដើម្បីលាបពណ៌ទាំងមូល។ នាងត្រូវរៀបចំថ្នាំក្រចកពី ១៥ ទៅ ២០ ដប ដើម្បីធ្វើឲ្យក្រចកនាងស្អាត។ ជាធម្មតាចៅ ៗ នឹងជួយធ្វើការងារនេះជាមួយគ្នា។
លោកស្រី Armstrong បាននិយាយថា រាល់ពេលដែលនាងចេញទៅក្រៅ តែងតែមានការចាប់អារម្មណ៍ និងបញ្ចេញមតិមិនល្អ ហើយមនុស្សជាច្រើនបានចូលទៅជិតនាង និងសុំថតរូបជាមួយគ្នា។ ប៉ុន្តែគាត់មិនបានខ្វល់ខ្វាយនឹងរឿងនេះទេ។ យូរៗទៅ គាត់ចាប់ផ្តើមស៊ាំនឹងគេសង្កេតឃើញរាល់ពេលដែលចេញទៅតាមផ្លូវ ហើយថែមទាំងមានអារម្មណ៍សប្បាយរីករាយផងដែរ ដោយសារតែគាត់បាននាំមកនូវការភ្ញាក់ផ្អើលដ៏រីករាយដល់មនុស្សជាច្រើន។ សមាជិកគ្រួសារទាំងអស់បានទទួលយកក្រចកនេះ ហើយចាត់ទុកវាជារឿងធម្មតាទៅហើយ។
ទន្ទឹមននឹងការបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្សជាច្រើន នៅពីក្រោយហេតុផលដែលលោកស្រីដុះក្រចកវែងរហូតបង្កើតកំណត់ត្រាពិភពលោក គឺជារឿងដ៏គួរឲ្យសោកស្ដាយ។ នៅព្រឹកមួយក្នុងឆ្នាំ ១៩៩៧ Armstrong បានចាកចេញពីផ្ទះដើម្បីទៅផ្សារទំនើប។ បន្ទាប់ពីនាងចេញទៅក្រៅ កូនស្រីពៅរបស់នាងក៏បានទូរស័ព្ទមក ហើយនិយាយថា បងស្រីរបស់នាងឈ្មោះ Latisha អាយុ ១៦ ឆ្នាំ បានសន្លប់។ ម្ដាយត្រឡប់មកវិញទាំងខូចចិត្តពេលដឹងថា កូនស្រីបានស្លាប់ក្នុងដំណេកដោយជំងឺហឺត។ Armstrong បាននិយាយថា វាជាថ្ងៃដ៏អាក្រក់បំផុតនៃជីវិតរបស់គាត់ ។
ក្រោយមក Armstrong រំលឹកថា “កូនស្រី Latisha គឺជាមនុស្សតែម្នាក់គត់ដែលបានធ្វើក្រចកឲ្យគាត់ ។ នាងបានខាត់វាយ៉ាងយកចិត្តទុកដាក់ និងស្រស់ស្អាត។ ដោយសារតែមិនអាចទទួលយកការស្លាប់កូនបាន ទើបលោកស្រីទទួលរងពីជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលមួយទសវត្សរ៍ ហើយការដុះក្រចកវែង គឺជាវិធីក្នុងការផ្តល់កិត្តិយសដល់កូនស្រី និងរក្សាការចងចាំរបស់កូនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាថ៍កំបាំងអាយុវែងពីលោកតា ប្រេស៊ីល វ័យ ១១៤ ឆ្នាំ ទម្លាយប្រាប់មហាជនឲ្យដឹង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ