ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង គ្រោងបាញ់បង្ហោះផ្កាយរណបចារកម្មមួយទៀត ខណៈ កូរ៉េខាងត្បូង ធ្វើសមយុទ្ធឆ្លើយតប
ប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីផែនការបាញ់បង្ហោះផ្កាយរណបចារកម្មនៅចន្លោះថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ៤ ខែមិថុនា បន្ទាប់ពីបានបាញ់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថីដោយជោគជ័យ កាលពីខែវិច្ឆិកាឆ្នាំមុន ខណៈកូរ៉េខាងត្បូងធ្វើសមយុទ្ធឆ្លើយតបភ្លាមៗប៉ុន្មានម៉ោង បន្ទាប់ពីការជូនដំណឹងនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ ខែឧសភានេះ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនឹងធ្វើការសាកល្បងបាញ់បង្ហោះផ្កាយរណបចារកម្មទៅទីអាវកាសបន្ថែមទៀត ខណៈបន្ទាប់ពីការជូនដំណឹងនេះ មន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានពិភាក្សាគ្នាតាមទូរស័ព្ទ ហើយបានជំរុញឲ្យទីក្រុងព្យុងយ៉ាងផ្អាកផែនការ ដោយសារការបាញ់បង្ហោះផ្កាយរណបនេះប្រើបច្ចេកវិទ្យាមីស៊ីលផ្លោងដែលនឹងបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។
ឆ្លើយតបនឹងគ្រោងការគ្រោងបាញ់បង្ហោះនេះ យោធាកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី២៧ ខែឧសភាបានធ្វើសមយុទ្ធតាមអាកាសនៅជិតព្រំដែនជាមួយកូរ៉េខាងជើង ដោយមានយន្តហោះចម្បាំងប្រហែល ២០ គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A ប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពី ផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះនេះ។ សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពក្នុងការដាក់ទណ្ឌកម្មភ្លាមៗ ប្រសិនបើសត្រូវធ្វើសកម្មភាពបង្កហេតុ ។
ចំណែកបើយោងតាមសារព័ត៌មាន Kyodo News បានឲ្យដឹងថា កូរ៉េខាងជើងបានកំណត់តំបន់ចំនួន ៣ ដែលនឹងមានកម្ទេចកម្ទីមីស៊ីល ក្រោយការបាញ់បង្ហោះ ពោលគឺ ២ នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ និងមួយទៀតនៅភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន ។

ទន្ទឹមនោះ សហរដ្ឋអាមេរិកក៏បានហៅការបាញ់បង្ហោះនេះថាបានកើតឡើងត្រឹមតែរយៈពេល ២ ខែប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ី ដែលបានសន្យាថានឹងផ្តល់ជំនួយបច្ចេកទេសដល់កូរ៉េខាងជើងដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ។
ការត្រៀមបាញ់បង្ហោះនេះទំនងជាធ្វើនៅក្នុងតំបន់ Cholsan ជាកន្លែងដែលមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Sohae និងកន្លែងបាញ់បង្ហោះពីមុនរបស់កូរ៉េខាងជើង ខណៈអ្នកជំនាញថា ផ្កាយរណបចារកម្មនេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពស៊ើបការណ៍របស់ទីក្រុងព្យុងយ៉ាង ជាពិសេសលើប្រទេសកូរ៉េខាងត្បូង និងផ្តល់ទិន្នន័យសំខាន់ៗនៅក្នុងជម្លោះយោធាណាមួយ ។

ស្របពេលជាមួយគ្នានេះ ក៏មានការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងផងដែរ ហើយសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់លើការរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មមួយផ្សេងទៀតរបស់កូរ៉េខាងជើង ដែលទីក្រុងសេអ៊ូលថាកូរ៉េខាងជើងបានទទួលជំនួយបច្ចេកទេសពីរុស្ស៊ីក្នុងការបាញ់បង្ហោះ ជាថ្នូរនឹងការបញ្ជូនអាវុធទៅទីក្រុងមូស្គូប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។
គួរបញ្ជាក់ថា នេះជាលើកទី ៤ ហើយដែលប្រទេសកូរ៉េខាងជើងបានបាញ់ផ្កាយរណបចារកម្មទៅកាន់អាវកាស បន្ទាប់ពីបានបាញ់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួនជោគេជ័យទៅក្នុងគន្លងតារាវិថីកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីការសាកល្បងបរាជ័យចំនួន ២ លើក ។ ពាក់ព័ន្ធនឹងការបាញ់នេះលោក គីម ជុងអ៊ុន ក៏បាននិយាយកាលពីចុងឆ្នាំមុនដែរថា ទីក្រុងព្យុងយ៉ាងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាចំនួន ៣ បន្ថែមទៀតនៅឆ្នាំនេះ ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ