ព័ត៌មានអន្ដរជាតិ
អាមេរិក សន្យាផ្តល់អាវុធថ្មីៗឲ្យតៃវ៉ាន់ មិនមែនចាស់ៗដូចឲ្យអ៊ុយក្រែនទេ
អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ, លោក Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បានសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់សព្វាវុធថ្មីៗទៅឲ្យកោះតៃវ៉ាន់ មិនមែនអាវុធចាស់ៗដូចផ្តល់ទៅឲ្យប្រទេសអ៊ុយក្រែនទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃចន្ទទី២៧ខែឧសភា។
ក្នុងសន្និសីទសារព័ត៌មាន លោក McCall លើកឡើងថា “ខ្ញុំទទួលបានសំណួរជាច្រើនអំពីបញ្ហានេះ ពោលគឺសំណួរភាគច្រើនពាក់ព័ន្ធនឹងសង្គ្រាមជាមួយចិនដីគោកតែម្តង។ តៃវ៉ាន់មិនដូចអ៊ុយក្រែនទេ តៃវ៉ាន់ នឹងទទួលបានប្រព័ន្ធសព្វាវុធថ្មីៗ មិនមែនរបស់ចាស់ៗឡើយ។ វានឹងក្លាយជាឃ្លាំងស្តុកអាវុធថ្មីនិងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់យើងមួយចំនួន ដែលនឹងត្រូវផ្គត់ផ្គង់ទៅឲ្យតៃវ៉ាន់”។
សូមបញ្ជាក់ថា ក្រុមសមាជិកសភាសហរដ្ឋអាមេរិក បានមកដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យក្នុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ ចំពេលដែលចិន ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីជាការដាក់ទណ្ឌកម្មដល់ទីក្រុងតៃប៉ិ។
ទោះបែបនេះក្តី ប្រធានាធិបតីតៃវ៉ាន់ Lai Ching-te បានបង្ហាញឆន្ទៈ ធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន, ធ្វើយ៉ាងណាត្រូវយល់ចិត្តគ្នាឲ្យខ្លាំងជាងមុន និងផ្សះផ្សាគ្នា តាមរយៈការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ បង្កើតផលប្រយោជន៍ទៅវិញទៅមក ឆ្ពោះទៅកាន់ជំហរសន្តិភាពនិងវិបុលភាពរួម។
យ៉ាងណា ជុំវិញបញ្ហានេះ មេដឹកនាំចិន នៅតែចិញ្ចឹមចិត្ត បង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ហើយហ៊ានដល់ការប្រើកម្លាំងបាយទៀតផង ប្រសិនបើសេណារីយ៉ូអាក្រក់ណាមួយកើតឡើង។
ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ជាផ្នែកសំខាន់របស់ខ្លួន ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ “ចិនតែមួយ” ជានិច្ច។ គោលការណ៍ចិនតែមួយ និងការមិនទទួលស្គាល់ឯករាជ្យភាពរបស់កោះតៃវ៉ាន់ ក៏ត្រូវបានសហរដ្ឋអាមេរិក ដឹងឮដែរ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងតៃប៉ិក្នុងវិស័យផ្សេងៗ ព្រមទាំងផ្គត់ផ្គង់អាវុធដល់កោះនេះថែមទៀតផង។
ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ បានឡើងកម្តៅខ្លាំងដល់ចំណុចកំពូលកាលពីដើមខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីអតីតប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចទីក្រុងតៃប៉ិ ហើយពេលនោះឯង ចិនបានធ្វើសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីជាការគំរាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គណៈប្រតិភូ អាមេរិក ទៅដល់ តៃវ៉ាន់ ក្រោយប្រធានាធិបតីបង្ហាញឆន្ទៈចង់ចរចាជាមួយ ចិន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់