ព័ត៌មានអន្ដរជាតិ
លោក Zelensky ជំរុញមហាអំណាចទាំងឡាយ ត្រូវប្រើគ្រប់វិធី បង្ខំរុស្ស៊ី មកចរចាសន្តិភាពឲ្យបាន
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៨ខែឧសភា, គ្រាន់ឈានជើងចូលទឹកដីអេស្ប៉ាញភ្លាម ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញដល់បណ្តាមេដឹកនាំប្រទេសមហាអំណាច ដាក់សម្ពាធហើយប្រើគ្រប់វិធី ធ្វើយ៉ាងណាបង្ខំឲ្យរុស្ស៊ី ចូលមកពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពឲ្យខាងតែបាន។

លោក Zelensky ប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ថា “យើងត្រូវពង្រឹងការងាររួម ជាមួយដៃគូរបស់យើង ដើម្បីសម្រេចឲ្យបានកាន់តែច្រើន។ ដូចនេះ ត្រូវប្រើគ្រប់មធ្យោបាយដើម្បីបង្ខំឲ្យរុស្ស៊ី មកពិភាក្សាអំពីសន្តិភាពឲ្យបាន”។
ការអំពាវនាវរបស់លោក Zelensky កើតឡើងចំពេលរុស្ស៊ី ទទួលជោគជ័យថែមទៀត ក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែន ខណៈប្រធានាធិបតីរូបនេះ ស្តីបន្ទោសបរាជ័យលើសមរភូមិ ទៅលើកង្វះគ្រឿងសព្វាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។

នៅក្នុងទីក្រុងម៉ាឌ្រីដ លោក Zelensky ក៏បានលើកឡើងផងដែរថា មួយខែៗ រុស្ស៊ីទម្លាក់គ្រាប់បែកលើអ៊ុយក្រែនប្រមាណ ៣ ២០០គ្រាប់ ហើយបើអ៊ីចឹងៗ តើឲ្យទីក្រុងកៀវប្រយុទ្ធយ៉ាងម៉េចកើត?
ពាក់ព័ន្ធកិច្ចពិភាក្សាសន្តិភាពនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ធ្លាប់និយាយហើយថា រុស្ស៊ី ត្រៀមខ្លួនចូលតុចរចាជានិច្ច ប៉ុន្តែលុះត្រាតែខ្លួនសម្រេចបានគោលដៅ ក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនជាមុនសិន។

លើសពីនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បោះសម្តីដែរថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ នឹងត្រូវឆ្លុះបញ្ចាំងពីស្ថានភាពនៅលើសមរភូមិថាតើ ទាហានរុស្ស៊ី ទទួលបានផ្លែផ្កាអ្វីខ្លះ និងថាតើស្ថានការណ៍នឹងអាចវិវឌ្ឍទៅជាបែបណា។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ហើយគោលបំណងមួយក្នុងចំណោមគោលបំណងដែលរុស្ស៊ីសម្រេចធ្វើដូច្នេះ គឺថា លោក ពូទីន ចង់រំដោះតំបន់ Donbass ព្រោះបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelensky អំពាវនាវដល់ អាមេរិក និងចិន ជួយរកសុខសន្តិភាពឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ