ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពនៅ ប៉ាគីស្ថាន ឡើងដល់ ៥២ អង្សាសេ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៧ ខែឧសភានេះ សីតុណ្ហភាពនៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថានបានកើនឡើងលើសពី ៥២ អង្សាសេ ហើយនេះជាការកើនឡើងកម្ដៅខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រដូវក្ដៅនៅក្នុងប្រទេសមួយនេះ ។

យោងតាមក្រសួងឧតុនិយមប៉ាគីស្ថានបានឲ្យដឹងថា សីតុណ្ហភាពបានកើនឡើងនៅក្រុង Mohenjo Daro ក្នុងខេត្ត Sindh ហើយបានកើនឡើងខ្ពស់រហូតដល់ ៥២.២ អង្សាសេក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ ចំណែកសីតុណ្ហភាពខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅក្នុងប្រទេសប៉ាគីស្ថានគឺក្នុងឆ្នាំ ២០១៧ ស្ថិតក្នុងខេត្ត Balochistan ដែលសីតុណ្ហភាពបានកើនឡើងដល់ ៥៤ អង្សារសេឯណោះ ។
យោងតាមការព្យាករណ៍ រលកកម្ដៅក៏នឹងថយចុះនៅផងដែរនៅក្នុងទីក្រុង Mohenjo Daro និងតំបន់ជុំវិញ ប៉ុន្តែរលកកម្ដៅនឹងវាយប្រហារតំបន់ផ្សេងទៀតនៅក្នុងខេត្ត Sindh រួមទាំងទីក្រុង Karachi ដែលជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន ។

ប៉ាគីស្ថានគឺជាប្រទេសដែលងាយរងគ្រោះបំផុតទី ៥ ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។ ខណៈក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបាននិយាយថា សីតុណ្ហភាពក្ដៅខ្លាំងនៅទូទាំងទ្វីបអាស៊ីក្នុងរយៈពេលមួយខែកន្លងមកនេះ ទំនងជាកាន់តែអាក្រក់ទៅៗ ដោយសារតែការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស ។
គួរបញ្ជាក់ផងដែរថា រលកកម្ដៅនេះក៏បានធ្វើឲ្យប្រជាជនប៉ាគីស្ថានរាប់រយនាក់ប្រឈមនឹងបញ្ហាសុខភាព ដូចជាការប្រឈមនឹងជំងឺដាច់សរសៃរឈាមខួរក្បាលផងដែរ ដោយកាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ មានប្រជាជនប៉ាគីស្ថានជាច្រើននាក់បានសម្រាកព្យាបាលនៅមន្ទីពេទ្យ ដោយសារឥទ្ធិពលរលកកម្ដៅខ្លាំង ខណៈរដ្ឋាភិបាលក៏បានចាត់វិធានការជួយចែកចាយទឹក និងទឹកកកដល់ប្រជាជន និងសេវាសង្គ្រោះបន្ទាន់ផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ