ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ៖ ៣០ ឆ្នាំទៀតមិនដឹងថា អ៊ុយក្រែន អាចចូលជាសមាជិកណាតូបានឬអត់ផង
រយៈពេល ៣០ ឆ្នាំទៀត អ៊ុយក្រែនប្រហែលមិនទាន់អាចក្លាយជាសមាជិកអង្គការណាតូផង ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលទីក្រុងបែរឡាំងនៅតែបន្តឈ្មុសឈ្មុលផ្តល់ការគាំទ្រដោយឥតងាករេដល់ទីក្រុងកៀវ ។ នេះបើយោងតាមការលើកឡើងរបស់លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz និងចេញផ្សាយដោយសារព័ត៌មាន Sputnik កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ ។

លោក Scholz បានប្រាប់ពលរដ្ឋអាល្លឺម៉ង់នៅក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ៧៥ នៃរដ្ឋធម្មនុញ្ញអាល្លឺម៉ង់ថា “រឿងដែលអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ នឹងមិនទាន់អាចកើតមានឡើងក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះនោះទេ ប៉ុន្តែយើងនៅតែគាំទ្រយ៉ាងខ្លាំងក្លាដល់អ៊ុយក្រែនក្នុងការតស៊ូប្រឆាំងនឹងសង្គ្រាមលុកលុយរបស់ប្រទេសជិតខាង ។ យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា ការវាយប្រហាររបស់រុស្ស៊ីគឺមិនជោគជ័យឡើយ” ។
លោកអធិការបតីបានបន្ថែមថា “យើងត្រូវតែយល់ពីទំនួលខុសត្រូវ ពីព្រោះបើមិនដូច្នេះទេ វាអាចនាំឲ្យមានភ្លើងសង្គ្រាមដ៏ធំមួយទៀតរវាងរុស្ស៊ី និងសម្ព័ន្ធភាពយោធារបស់យើង ហើយទីក្រុងបែរឡាំងក៏កំពុងធ្វើសកម្មភាពបែបនេះ ដើម្បីទប់ស្កាត់ភ្លើងសង្គ្រាមដ៏ធំរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ” ។
អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូកាលពីខែកញ្ញា ឆ្នាំ២០២២ ពោលរយៈពេល ៧ ខែ បន្ទាប់ពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីចូលទៅក្នុងទីក្រុងកៀវ ខណៈកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ ប្រធានគណៈកម្មាធិការយោធាអង្គការណាតូ លោក Rob Bauer ក៏បានលើកឡើងដែរថា បញ្ហាទាក់ទងនឹងសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូគឺត្រូវបានដោះស្រាយរួចរាល់អស់ហើយ នៅឡើយរង់ចាំតែកិច្ចពិភាក្សាអំពីពេលវេលាជាផ្លូវការតែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចេញមកតបតទៅវិញថា ការពង្រីករបស់អង្គការណាតូក្នុងការដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកភាព នឹងបង្កើតការគំរាមកំហែងសន្តិសុខជាតិដោយផ្ទាល់ចំពោះរុស្ស៊ី ហើយរដ្ឋាភិបាលទីក្រុងមូស្គូបានចាត់ទុកស្ថានភាពមិនចូលបក្សសម្ព័ន្ធរបស់អ៊ុយក្រែនថា មានសារៈសំខាន់ខ្លាំងណាស់ក្នុងការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះ ។
គួរបញ្ជាក់ថា ដោយសារតែកូនចិត្តរបស់លោក Zelensky ចង់ចូលជាសមាជិកអង្គការណាតូនេះហើយ ទើបធ្វើឲ្យរុស្ស៊ីក្ដៅស្លឹកត្រចៀកប្រកាសលើកទ័ពចូលវាយលុកទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំទៅហើយ ខណៈបច្ចុប្បន្នប្រធានាធិបតីអ៊ុយក្រែនរូបនេះនៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ជំរុញមហាអំណាចទាំងឡាយ ត្រូវប្រើគ្រប់វិធី បង្ខំរុស្ស៊ី មកចរចាសន្តិភាពឲ្យបាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ