Connect with us

ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញ នឹងផ្ដល់ជំនួយយោធាមិនធ្លាប់មានដល់ អ៊ុយក្រែន

បានផុស

នៅ

អេស្ប៉ាញនឹងផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារ ហើយនេះក៏ជាចំនួនមួយមិនធ្លាប់មានពីមុនមកផងដែរនៅក្នុងជំនួយយោធារបស់អេស្ប៉ាញដល់ទីក្រុងកៀវ ឬក៏ប្រទេសណាមួយផ្សេងទៀត ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អេស្ប៉ាញនឹងសន្យាផ្ដល់កញ្ចប់ជំនួយយោធាដល់អ៊ុយក្រែនដែលមានតម្លៃជាង ១.២ ពាន់លានដុល្លារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅកាន់ទីក្រុងម៉ាឌ្រីដ ក្រោយត្រូវពន្យារពេលកាលពី ១០ ថ្ងៃមុន ដោយសារតែការវាយលុករបស់រុស្ស៊ីនៅភាគខាងជើងអ៊ុយក្រែន ខណៈក្នុងដំណើរនេះទៀតសោតលោក Zelensky ក៏ត្រូវបានទទួលដោយព្រះមហាក្សត្រ Felipe VI និងប្រធានាធិបតីលោក Pedro Sanchez ។

កញ្ចប់ជំនួយថ្មីដែលមានតម្លៃ ១.២ ពាន់លានដុល្លារនេះ រួមបញ្ចូលទាំងការបញ្ជូនមីស៊ីលប្រឆាំងយន្តហោះ Patriot ប្រមាណ ១២ ដើម​, រថក្រោះប្រភេទ Leopard 2A4 ដែលប្រើប្រាស់រួចហើយដោយកងកម្លាំងយោធាអេស្ប៉ាញចំនួន ១៩ គ្រឿង បន្ថែមពីលើរថក្រោះចំនួន ១០ គ្រឿងដែលបានផ្គត់ផ្គង់កាលពីឆ្នាំមុន ។

ទោះយ៉ាងណាក៏ដោយ យោងតាមកាសែត “El Pais” សម្ភារៈភាគច្រើនដែលបានសន្យាផ្ដល់ឲ្យអ៊ុយក្រែន នឹងក្លាយជាអាវុធថ្មីដែលផលិតដោយអេស្ប៉ាញ ។ ប្រព័ន្ធទាំងនេះភាគច្រើនត្រូវបានផលិតដោយក្រុមហ៊ុនអេស្ប៉ាញដូចជា Trc, Indra, Escribano, Uro, Expal និង Instalaza ដូច្នេះការដឹកជញ្ជូនរបស់អាចរហូតដល់ការផលិតរបស់ពួកគេត្រូវបានបញ្ចប់ ។

ជាងនេះទៅទៀត អេស្ប៉ាញនឹងពង្រីកកម្មវិធីហ្វឹកហ្វឺនប្រយុទ្ធដល់យោធាអ៊ុយក្រែន ៤០០ នាក់ទៀតដែលក្នុងនោះ ៤ ពាន់នាក់បានទទួលការបណ្តុះបណ្តាលរួចទៅហើយ ក្រោមការដឹកនាំរបស់មជ្ឈមណ្ឌលសម្របសម្រួលនៃទីក្រុង Toledo ៕

អត្ថបទ​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម