Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្រាវជ្រាវ​ជប៉ុន រក​ឃើញ​រ៉ែ​ម្យ៉ាង ដែល​អាច​ដឹង​ពី​ដើម​កំណើត​ព្រះ​ចន្ទ

បានផុស

នៅ

ក្រុម​អ្នក​ស្រាវជ្រាវ​ជប៉ុន ដែល​វិភាគ​ទិន្នន័យ​​​​ប្រមូល​បាន​ដោយ​យាន​អវកាស​ចុះ​ចត​លើ​ភព​ព្រះ​ចន្ទ​កាល​ពី​ខែ​មករា​កន្លង​​ទៅ បាន​​បញ្ជាក់​ពី​​វត្តមាន​នៃ​ប្រភេទ​រ៉ែ​​ម៉្យាង​ហៅ​ថា អូលីវីន។ គំហើញ​ថ្មី​នេះ នឹង​ជួយ​ស្រាយ​ចម្ងល់​អំពី​​ប្រភព​ដើម​កំណើត​​​នៃ​ការ​កកើត​ឲ្យ​មាន​ព្រះ​ចន្ទ។

យាន SLIM (Smart Lander for Investigating Moon)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យាន SLIM (Smart Lander for Investigating Moon) គឺ​ជា​​យាន​អវកាស​ដំបូង​គេ​បង្អស់​​របស់​ជប៉ុន ដែល​អាច​ចុះ​ចត​​បាន​យ៉ាង​ជោគជ័យ​លើ​​ផ្ទៃ​​ភព​ព្រះ​ចន្ទ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សកល​វិទ្យាល័យ Ritsumeikan និង​សកលវិទ្យាល័យ Aizu បាន​​​បង្ហាញ​ពី​ការ​រក​ឃើញ​ថ្មី​នេះ​ កាល​ពី​ថ្ងៃ​ចន្ទ​​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ក្នុង​​​កិច្ច​ប្រជុំ​សិក្សា​មួយ ដែល​ធ្វើ​ឡើង​នៅ​តំបន់ Chiba ក្បែរ​​ទីក្រុង​តូក្យូ។

អ្នក​ស្រាវជ្រាវ បាន​វិភាគ​រូបភាព​នៃ​បណ្ដុំ​​ថ្ម​លើ​ផ្ទៃ​​ព្រះ​ចន្ទ ដែល​ថត​បាន​ដោយ​កាមេរ៉ា​របស់​យាន SLIM។ ក្នុង​នោះ​ គេ​បាន​រក​ឃើញ​​​រ៉ែ​អូលីវីន ដែល​ជា​​​កត្តា​ញ៉ាំង​​ឲ្យ​មាន​ការ​សិក្សា​កាន់​តែ​ស៊ី​ជម្រៅ​​បន្ថែម​​​ទៀត​ពី​ព្រះ​ចន្ទ ដោយ​ផ្អែក​លើ​សមាសធាតុ​គីមី​​លម្អិត​នៃ​​រ៉ែ​អូលីវីន។

ការ​យក​រ៉ែ​អូលីវីន​​នៅ​លើ​ផែន​ដី ទៅ​ប្រៀបធៀប​នឹង​រ៉ែ​អូលីវីន​នៅ​លើ​​ព្រះ​ចន្ទ​ នឹង​អាច​បង្ហាញ​ចម្លើយ​ពិត​​ទាក់​ទិន​នឹង​ទ្រឹស្ដី​កន្លង​​មក​ដែល​ថា ព្រះ​ចន្ទ​កើត​ចេញ​ពី​កម្ទេច​កម្ទី​​​​ពី​ការ​បុក​ប៉ះ​គ្នា​រវាង​ផែន​ដី និង​​ផ្កាយ​ដទៃ​ទៀត​​ក្នុង​លំហ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៦ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម