Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តី អាមេរិក អាយុ១១៤ឆ្នាំ ប្រាប់​គន្លឹះ​​អាយុ​វែង​ ក្រោយចូល​កំណត់ត្រា​ពិភពលោក Guinness

បានផុស

នៅ

យោងតាមសារព័ត៌មាន ​​Longevi Quest បានបញ្ចាក់ថា នៅអាយុ ១១៤ ឆ្នាំ Elizabeth Francis បានក្លាយជាមនុស្សចាស់ជាងគេនៅអាមេរិក។ លោកយាយកើតនៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ១៩០៩ នៅរដ្ឋ Louisiana ។ បន្ទាប់ពីម្តាយបានស្លាប់ គាត់​និង​បងប្អូន​បង្កើត​ទាំង​ប្រាំ​នាក់​រស់នៅ​កន្លែង​ផ្សេង​ៗ​គ្នា ​រហូត​ដល់​គាត់​មក​រស់នៅ​ហ៊ូស្តុន​ ហើយបច្ចុប្បន្ន​គាត់​មាន​ចៅ​៣​នាក់ ចៅទួត​៥​នាក់ និង​ចៅលួត​៤​នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចៅស្រីម្នាក់បាននិយាយថា ជីដូនរស់នៅសាមញ្ញ មិនដែលរៀនបើកបរទេ។ ជាញឹកញយ គាត់ប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ប៉ុន្តែគាត់មិនដែលខកខានឱកាសទៅលេងកន្លែងផ្សេងៗជាមួយមិត្តភក្តិរបស់គាត់ឡើយ។

ចំពោះគន្លឹះនៃការរស់នៅដល់អាយុ១១៤ឆ្នាំ ដូចមនុស្សចាស់ជាច្រើនដែរ ស្ត្រីចំណាស់នេះមានអាថ៌កំបាំង ដូចជាការមិនជក់បារីជាដើម, កុំពិសារគ្រឿងស្រវឹង, ចូលគេងលឿន, កុំញ៉ាំអាហាររហ័ស, ទំនាក់ទំនងជាមួយមនុស្សជាច្រើនក្នុងសង្គម, មានគោលដៅក្នុងជីវិត និងដើរហាត់ប្រាណដើម្បីភាពរឹងមាំ។

ទោះយ៉ាងណាក៏ដោយ មានអាថ៌កំបាំងពិសេសមួយដែលធ្វើឲ្យលោកមានវ័យដល់ទៅ១១៤ឆ្នា នោះគឺបន្ថែមពោតបារាំងចូលទៅក្នុងអាហារប្រចាំថ្ងៃ។

តាមពិតទៅ ពោតបារាំង គឺជាបន្លែដែលអាចប្រៀបធៀបទៅនឹងយិនស៊ិនបៃតង ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកទទួលទាន។ ផ្លែនីមួយៗសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា សូដ្យូម ៧ មីលីក្រាម ប៉ូតាស្យូម ២៩៩ មីលីក្រាម ជាតិសរសៃ ៣,២ ក្រាម ប្រូតេអ៊ីន ១,៩ ក្រាម ជាតិដែក វីតាមីន C វីតាមីន B៦ ម៉ាញ៉េស្យូម និងសារធាតុរ៉ែ ៥៧ មីលីក្រាម កាឡូរីទាប និងមិនមានកូលេស្តេរ៉ុល ឬខ្លាញ់ឆ្អែតដែលបង្កគ្រោះថ្នាក់ដល់រាងកាយ

ទន្ទឹមនឹងពោតបារាំងមានតម្លៃអាហារូបត្ថម្ភដែលបានរៀបរាប់ខាងលើ ដូច្នេះហើយ វាក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ វាជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ព្យាបាលជំងឺសន្លាក់ និងបង្កើនភាពធន់របស់រាងកាយចំពោះសារធាតុគ្រោះថ្នាក់ ហើយក៏អាចជួយអ្នកសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីបានដឹងនូវគន្លឹះដែលធ្វើឲ្យលោកយាយ​ Elizabeth Francis មានអាយុច្រើនហើយនៅតែមានសុខភាពល្អរឹងមាំនោះ តើអ្នកលេងអ៉ិនធើណេតជាច្រើនបានសម្រុកទៅបញ្ចេញមតិសរសើរ និងជូនពរលោកយាយឲ្យកាន់តែរឹងមាំ។ ជាពិសេស ពួកគេនឹងយកគម្រូតាមគាត់ ក្រោយបានដឹងពីអាថ៌កំបាំងនៃអាយុវែងជាដរាប៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នៅពីក្រោយក្រចកដៃ​ប្រវែង ​១៣ ​ម៉ែត្ររបស់ស្ត្រី​ អាមេរិក​ ដែលឈ្នះ Guinness គឺជារឿងសោកសៅបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម