ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធនៅ នីហ្សេរីយ៉ា ចាប់ជំរិតមនុស្ស ១៦០ នាក់ និងកំពុងរង់ចាំប្រាក់លោះ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៨ ខែឧសភានេះបានឲ្យដឹងថា មនុស្សចំនួន ១០ នាក់ត្រូវបានសម្លាប់ និង ១៦០ នាក់ផ្សេងទៀត រួមទាំងកុមារផងដែរនោះ ត្រូវបានចាប់ពង្រត់ ក្នុងអំឡុងការវាយឆ្មក់ដោយក្រុមសកម្មប្រយុទ្ធ Boko Haram លើភូមិដាច់ស្រយាលមួយកន្លែងនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ។
ប្រទេសនីហ្សេរីយ៉ាបានជួបប្រទះការចាប់ជំរិតម្តងហើយម្តងទៀត ហើយក្រុមសកម្មប្រយុទ្ធធ្វើសកម្មភាពបែបនេះគឺដើម្បីប្រាក់លោះ ខណៈហេតុការណ៍ចាប់ជំរិតចុងក្រោយបំផុតបានកើតឡើងនៅក្នុងភូមិ Kuchi ស្រុក Munya ក្នុងរដ្ឋ Niger បានបណ្ដាលមនុស្សចំនួន ១០ នាក់ត្រូវបានសម្លាប់ និង ១៦០ នាក់ផ្សេងទៀត រួមទាំងកុមារផងដែរ ត្រូវបានចាប់ពង្រត់ ។
ក្នុងហេតុការណ៍នេះមានខ្មាន់កាំភ្លើងប្រហែល ៣០០ នាក់បានធ្វើប្រតិបត្តិការចាប់ពង្រត់ ខណៈកងកម្លាំងសន្តិសុខមិនទាន់បានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះនៅឡើយទេ ។ ហេតុការណ៍នេះមិនមែនជាលើកទីមួយ ឬលើកទីពីរនោះទេ ដែលភូមិ Kuchi ត្រូវរងការវាយប្រហារ តែនេះជាលើកទី ៥ ហើយ ដោយតំបន់នេះតែងរងនូវការចាប់ជំរិតដើម្បីលោះ ប៉ុន្តែក្រុមចាប់ជំរិតមិនទាន់ធ្វើការទាមទារណាមួយទាក់ទងនឹងការចាប់ជំរិតចុងក្រោយនេះនៅឡើយទេ ។
បើយោងតាមអង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០២១ មក ខ្មាន់កាំភ្លើងបានវាយប្រហារភូមិ Kuchi ជាប្រចាំ ហើយថែមទាំងរំលោភស្ត្រី និងក្មេងស្រីផងដែរ ខណៈដែលការលុកលុយភូមិដោយខ្មាន់កាំភ្លើងគឺជាសញ្ញាមួយផ្សេងទៀតនៃការបរាជ័យទាំងស្រុងរបស់អាជ្ញាធរនីហ្សេរីយ៉ាក្នុងការការពារអាយុជីវិតប្រជាជន ។
គួររំឭកថា យ៉ាងហោចណាស់មានសិស្សសាលាចំនួន ១៣៧ នាក់ត្រូវបានចាប់ពង្រត់កាលពីដើមខែមីនានៅក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីក្រុមចាប់ជំរិតបានទាមទារប្រាក់ជាង ៦៧៥,០០០ ដុល្លារ ហើយបានគំរាមសម្លាប់ពួកគេទាំងអស់ ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានឆ្លើយតប ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?