ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតហើយ ជួបបញ្ហា លើកនេះភ្លើងឆេះម៉ាស៊ីន
ថ្មីៗនេះ គេឃើញថា យន្តហោះដឹកអ្នកដំណើរអន្តរជាតិ ជួបបញ្ហាតកន្ទុយគ្នាតែម្តង ហើយចុងក្រោយបំផុតនេះ យន្តហោះរបស់ក្រុមហ៊ុន United Airlines បានឆេះម៉ាស៊ីន ខណៈហៀបនឹងហោះឡើងទៅហើយ ជាហេតុនាំឲ្យជើងហោះហើរត្រូវលុបចោលជាបន្ទាន់។

តាមការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA), ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង២រសៀល ថ្ងៃចន្ទទី២៧ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិ O’Hare ក្នុងទីក្រុង Chicago នៃរដ្ឋ Illinois។
អាចនិយាយបានថាជាសំណាងមួយដែរ ព្រោះយន្តហោះ Airbus A320 មួយគ្រឿងនេះ ហៀបនឹងហោះឡើងក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុង Seattle ទៅហើយ ប៉ុន្តែត្រូវបានគេឃើញមានភ្លើងឆេះក្នុងម៉ាស៊ីនទាន់។

តាមការបញ្ជាក់ យន្តហោះនេះមានផ្ទុកអ្នកដំណើរ១៤៨នាក់ និងបុគ្គលិកអាកាសយានិក៥នាក់ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសឡើយ ហើយអ្នកដំណើរទាំងអស់ត្រូវបានផ្ទេរទៅជិះយន្តហោះផ្សេង ដើម្បីបន្តទៅគោលដៅ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឲ្យម៉ាស៊ីនយន្តហោះឆេះទេ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេត។

សូមជម្រាបថា បញ្ហានេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជើងហោះហើរ QR017 របស់ក្រុមហ៊ុនអាកាសចរណ៍កាតា ដែលធ្វើដំណើរចេញពីទីក្រុង ដូហា ឆ្ពោះទៅកាន់ទីក្រុង ឌុយប្លាំង នៃប្រទេស អៀរឡង់ ជួបឧបទ្ទវហេតុរលាក់ បណ្តាលឲ្យអ្នកដំណើរ៦នាក់ និងបុគ្គលិកអាកាសយានិក ៦នាក់ត្រូវរបួស។
កាលពីសប្តាហ៍មុន ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ក៏ជួបឧបទ្ទវហេតុដូចក្រុមហ៊ុនអាកាសចរណ៍កាតាដែរ ដោយបណ្តាលឲ្យបុរសជនជាតិអង់គ្លេសម្នាក់បាត់បង់ជីវិត និងមនុស្សរាប់សិបនាក់ រងរបួសធ្ងន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះ Qatar Airways ជួបហេតុការណ៍ដូច Singapore Airlines របួសមនុស្សច្រើននាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ