ព័ត៌មានអន្ដរជាតិ
WHO សម្រេចមិនអញ្ជើញ តៃវ៉ាន់ ឲ្យចូលរួមសន្និបាតប្រចាំឆ្នាំ
សន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក WHO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នឹងមិនមានវត្តមានចូលរួមពីតៃវ៉ាន់នោះឡើយ ក្រោយបណ្ដាប្រទេសជាសមាជិកបាននាំគ្នាសម្រេចមិនធ្វើការអញ្ជើញរដ្ឋាភិបាលដែនកោះមួយនេះ តបតាមបំណងរបស់មហាយក្សចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

អវត្តមានតៃវ៉ាន់នៅក្នុងសន្និបាតសុខភាពពិភពលោក (WHA) ក៏ព្រោះតែមានការជំទាស់ដាច់ណាត់ពីចិន ដែលតែងតែចាត់ទុកតៃវ៉ាន់ជាដែនអធិបតេយ្យភាពរបស់ខ្លួន។ តៃវ៉ាន់ធ្លាប់ចូលរួមសន្និបាតរបស់ WHO ក្នុងនាមជាអ្នកអង្កេតការណ៍ កាលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ក្រោមរដ្ឋបាលគ្រប់គ្រងដោយលោក Ma Ying-jeou។ អតីតប្រធានាធិបតីរូបនេះ ធ្លាប់បានចុះកិច្ចព្រមព្រៀងទេសចរណ៍ និងពាណិជ្ជកម្មម៉ាកសញ្ញា ជាមួយចិន។
យ៉ាងណាមិញ ចិនបានបិទការចូលរួមរបស់តៃវ៉ាន់ក្នុងសន្និបាត WHA ចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់អាណត្តិប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ដែលមានលោកស្រី Tsai In-wen ជាមេដឹកនាំ។ លោកស្រីបានបដិសេធកិច្ចព្រមព្រៀងទាំងឡាយជាមួយចិន ហើយមិនទទួលស្គាល់ថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិននោះទេ។

លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិននៅក្នុងអង្គការសហប្រជាជាតិក្រុងហ្សឺណែវ បាននិយាយថា គ្មានមូលដ្ឋាននយោបាយណាមួយឲ្យតៃវ៉ាន់ចូលរួមក្នុងសន្និបាតរបស់ WHO ទេ ហើយលោកបានចោទប្រកាន់តៃវ៉ាន់ថាមានបំណងធ្វើនយោបាយបាំងមុខដោយបញ្ហាសុខភាពពិភពលោក។
ជាការឆ្លើយតប លោក Chiu Tai-yuan រដ្ឋមន្ត្រីក្រសួងសុខាភិបាលតៃវ៉ាន់ បានលើកឡើងថា “ការចូលរួមពីតៃវ៉ាន់នៅក្នុង WHA និង WHO គឺពាក់ព័ន្ធនឹងបញ្ហាសុខភាព មិនមែនជានយោបាយឡើយ”។ លោកបន្ថែមថា ការរារាំងវត្តមានតៃវ៉ាន់នៅក្នុងសន្និបាតអន្តរជាតិមួយនេះ ប្រៀបបាននឹងការរារាំងកិច្ចខំប្រឹងប្រែងទប់ស្កាត់ជំងឺឆ្លងអ៊ីចឹងដែរ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?