Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពរុស្ស៊ី ព្រមានថា ណាតូ កំពុងរៀបចំការវាយប្រហារនុយក្លេអ៊ែរ

បានផុស

នៅ

ក្នុងបទសម្ភាសជាមួយ RIA Novosti, មេទ័ពរុស្ស៊ីលោក Vladimir Kulishov បានព្រមានថា សមាជិកណាតូ កំពុងរៀបចំការវាយប្រហារនុយក្លេអ៊ែរ លើប្រទេសរុស្ស៊ីហើយ។

មេទ័ពរុស្ស៊ីលោក Vladimir Kulishov (រូបថត៖ Lettera 43)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានទីមួយនៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និងជាប្រធានឆ្មាំព្រំដែនរូបនេះ បានលើកឡើងកាលពីថ្ងៃអង្គារថា “ប្រតិបត្តិការចារកម្មរបស់ណាតូ នៅជិតព្រំដែនរុស្ស៊ីកំពុងកើនឡើងគូរឲ្យកត់សម្គាល់។ សម្ព័ន្ធភាពនេះ កំពុងញាប់ដៃញាប់ជើងបង្វឹកកងទ័ព ដែលក្នុងនោះពួកគេក៏ដាក់បញ្ចូលនៃសេណារីយ៉ូយោធា ប្រឆាំងសហព័ន្ធរុស្ស៊ី រួមទាំងការវាយប្រហារនុយក្លេអ៊ែរលើទឹកដីរបស់យើងផងដែរ។ ​ស្ថានការណ៍បែបនេះ ​តម្រូវ​ឲ្យរុស្ស៊ី ត្រូវ​ចាត់វិធានការ​សមស្រប​ដើម្បី​ការពារនិង​ធានា​ព្រំដែន​របស់​ខ្លួន”។

ការព្រមានរបស់លោក Kulishov កើតឡើងចំពេលស្ថានការណ៍កំពុងក្តៅ ជាក់ស្តែងក្នុងខែនេះ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ព ធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដោយសារតែលោកខាងលិចគំរាមកំហែងខ្លាំងពេក។

(រូបថត៖ AP)

សមយុទ្ធនោះទៀតសោត កើតឡើងបន្ទាប់ពី ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ប្រទេសលោកខាងលិចបានធ្វើរឿងបង្កហេតុ បញ្ឆេះស្ថានការណ៍ឲ្យក្តៅឆួល ម្តងហើយម្តងទៀតមិនឈប់ឈរទាល់តែសោះ។

តាមការបញ្ជាក់ សមយុទ្ធនេះមានគោលបំណងធានានូវបូរណភាពទឹកដី និងអធិបតេយ្យរបស់រុស្ស៊ី ហើយដើម្បីជាការឆ្លើយតបទៅនឹងវោហាសាសន៍បង្កហេតុ និងគំរាមកំហែងដោយមន្ត្រីលោកខាងលិចមួយចំនួនប្រឆាំងប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតលើពិភពលោក។

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

សូមជម្រាបថា ក្រោយពេលលោក ពូទីន សម្រេចចិត្ត បើកការវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២, ទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសលោកខាងលិច បានធ្លាក់ដល់ចំណុចទាបបំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។

រុស្ស៊ីតែងចាត់ទុកសង្រ្គាមនេះថាជាសមរភូមិជាមួយលោកខាងលិច ព្រោះលោកពូទីន ទម្លាយថា បស្ចិមប្រទេសមិនដែលអើពើនឹងការប៉ុនប៉ងចាប់ដៃជាមិត្តភាពរបស់ទីក្រុងមូស្គូឡើយ បន្ទាប់ពីការដួលរលំសហភាពសូវៀតឆ្នាំ១៩៩១ ហើយលោកខាងលិច តែងព្យាយាមដាក់ការគ្រប់គ្រងអ៊ុយក្រែន រួមទាំងពង្រីកសម្ព័ន្ធមិត្តយោធារបស់ណាតូនៅភាគខាងកើតទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ គំរាម ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម