ព័ត៌មានអន្ដរជាតិ
ព្យុះព្រះអាទិត្យដ៏ធំមួយទៀត នឹងវាយប្រហារចំផែនដីពេញទំហឹង នៅសប្តាហ៍នេះ
តាមការព្យាកររបស់រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិអាមេរិក ហៅកាត់ NOAA និងត្រូវបានចុះផ្សាយដោយគេហទំព័រ Daily Mail កាលពីថ្ងៃអង្គារទី២៨ខែឧសភា, ផែនដី នឹងរងការវាយប្រហារដោយព្យុះព្រះអាទិត្យដ៏មានឥទ្ធិពលមួយទៀត នៅសប្តាហ៍នេះ ដែលឥទ្ធិពលរបស់វាអាចបណ្តាលឲ្យដាច់ប្រព័ន្ធទំនាក់ទំនងតាមរលកធាតុអាកាស និងបង្កការលំបាកផ្សេងៗ។

កាលពីដើមខែនេះ ព្រះអាទិត្យ បានបញ្ចេញប្លាស្មាដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេល២០ឆ្នាំរួចទៅហើយ ដែលជាលទ្ធផល បង្កការរំខានដល់ខ្សែទំនាក់ទំនងទូទាំងពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ ចំណុចខ្មៅបានលេចឡើងលើផ្ទៃព្រះអាទិត្យសាជាថ្មី ហើយវាបញ្ចេញអណ្តាតភ្លើងដ៏ខ្លាំងក្លា បង្កជាព្យុះកម្តៅនិងព្យុះភូមិសាស្រ្តម៉ាញេទិច (Geomagnetic) ជះមកផែនដី។

តាមពិតទៅ NOAA បានដាក់ការឃ្លាំមើលព្យុះភូមិសាស្រ្តម៉ាញេទិចធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី១១ខែឧសភាមកម្ល៉េះ នៅពេលដែលចំណុចខ្មៅលើផ្ទៃព្រះអាទិត្យដដែលនេះ បានលេចឡើង ហើយជះប្លាស្មាដ៏មានថាមពលយ៉ាងគំហុក មកលើភពផែនដី។
ព្រោះតែព្រឹត្តិការណ៍ខុសធម្មតាកាលពីដើមខែនេះហើយ ទើបវាបង្កជាការរំខានដល់ប្រព័ន្ធ GPS, បណ្តាញអគ្គិសនី, ឧបករណ៍កសិកម្ម និងផ្កាយរណបនៅក្នុងគន្លងអវកាស ហើយអ្នកជំនាញកំពុងតាមដានការឆាបឆេះថ្មីនេះ ដើម្បីត្រៀមខ្លួនទប់ទល់នឹងបញ្ហាដែលធ្លាប់កើតមាន។

ចំណុចផ្ទុះអណ្តាតភ្លើងលើព្រះអាទិត្យដែលគេឲ្យឈ្មោះកូដ AR3664 នឹងបញ្ចេញព្យុះកម្តៅចំនួន១៧លើកក្នុងសប្តាហ៍នេះ ប៉ុន្តែបើយោងតាម NOAA, ព្រឹត្តិការណ៍នេះនឹងមិនចោទជាបញ្ហាធំដល់ពួកគេឡើយ ព្រោះថា ពួកគេទទួលបានមេរៀននិងបទពិសោធន៍ពីព្រឹត្តិការណ៍មុនៗរួចទៅហើយ ទើបធ្វើឲ្យពួកគេត្រៀមខ្លួនបានល្អដើម្បីទប់ទល់។
លោក Michael Karrer តារាវិទូមកពីប្រទេសអូទ្រីសបានប្រាប់គេហទំព័រ SpaceWeather ថា “សម្រាប់ខ្ញុំ ខ្ញុំមិនដែលឃើញការផ្ទុះបែបនេះទេ អំឡុងការអង្កេតព្រះអាទិត្យរយៈពេល៤០ឆ្នាំរបស់ខ្ញុំ។ វាពិតជាធំមហិមាមែន!”។

សូមបញ្ជាក់ថា បច្ចុប្បន្ន AR3664 មិនទាន់បែរមុខមកចំផែនដីដោយផ្ទាល់នៅឡើយទេ ប៉ុន្តែបើយោងតាមទិន្នន័យ នៅចុងសប្តាហ៍នេះ វានឹងបម្លាស់ទីមកចំផែនដី ហើយអាចបញ្ចេញព្យុះព្រះអាទិត្យបាញ់មកចំពិភពលោកពេញទំហឹងតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា