ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្រដូច សមយុទ្ធកូរ៉េខាងត្បូងទៅនឹងការប្រលែងលេងជាមួយភ្លើង
មេដឹកនាំក្រុងព្យុងយ៉ាង បានព្រមានចំៗថា កូរ៉េខាងត្បូងកំពុងប្រលែងលេងជាភ្លើង តាមរយៈការធ្វើសមយុទ្ធដែនអាកាសកាលពីពេលថ្មីៗកន្លងទៅ។ លោក គីម ជុងអ៊ុន ក៏បានធ្វើការថ្កោលទោសផងដែរចំពោះរដ្ឋាភិបាលក្រុងសេអ៊ូល ដែលបានរិះគន់ចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើង កាលពីយប់ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។

បើតាមកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានឲ្យដឹងនៅថ្ងៃនេះថា ការព្រមាន និងថ្កោលទោសរបស់លោក គីម ជុងអ៊ុន ធ្វើឡើងក្នុងដំណើរទស្សនកិច្ចនៅមន្ទីរបណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង នាឱកាសខួបលើកទី៦០ មួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរៀបចំសមយុទ្ធដែនអាកាស ដោយមានយន្តហោះចម្បាំងចំនួន២០គ្រឿងចូលរួម កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។

បុរសខ្លាំងនៅកូរ៉េខាងជើង បានថ្កោលទោសយោធាក្រុងសេអ៊ូល ចំពោះការបង្ហាញពីកម្លាំងរបស់ខ្លួនប្រឆាំងនឹងការបាញ់បង្ហោះផ្កាយរណបរបស់ក្រុងព្យុងយ៉ាង ហើយបានហៅទង្វើនេះជាការបង្កហេតុដ៏មានគ្រោះថ្នាក់ និងជាសកម្មភាពប្រលែងលេងជាមួយភ្លើង ដែលមិនអាចអត់ឱនឲ្យបាន។
មេដឹកនាំកូរ៉េខាងជើង ក៏បានលើកឡើងជាសាធារណៈដែរពាក់ព័ន្ធនឹងបរាជ័យនៃការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួន។ លោក គីម ជុងអ៊ុន សង្កត់ធ្ងន់ថា ទោះជាមិនជោគជ័យក៏ដោយ តម្រូវការបង្ហោះផ្កាយរណបចារកម្មនៅតែជាភាពចាំបាច់ខ្វះមិនបាន ដើម្បីពង្រឹងការការពារជាតិ អធិបតេយ្យភាព ព្រមទាំងសន្តិសុខជាតិ ពីការគំរាមកំហែងដែលអាចបង្កឡើងដោយសកម្មភាព និងការបង្កហេតុដោយយោធាអាមេរិក៕
ដោយ៖ ឈាង
អានបន្ថែម៖ ផ្កាយរណបចារកម្មកូរ៉េខាងជើង បរាជ័យផ្ទុះឆេះភ្លាមៗក្រោយបាញ់បង្ហោះមិនបានប៉ុន្មាននាទី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ