Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកសារព័ត៌មាន អាមេរិក ថា លោក Biden ចង់បន្តសង្គ្រាមជាមួយ រុស្ស៊ី ដើម្បីទាញប្រជាប្រិយភាព មុនការបោះឆ្នោត

បានផុស

នៅ

អ្នកសារព័ត៌មានអាមេរិកដ៏មានឈ្មោះបោះសំឡេងលោក Seymour Hersh បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Davidekyo YouTube Channel កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រហែលជាចង់បន្តធ្វើសង្រ្គាមជាមួយរុស្ស៊ីដើម្បីទាក់ទាញប្រជាប្រិយភាព នៅមុនការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសារព័ត៌មានរូបនេះយល់ឃើញថា “ខ្ញុំមិនដឹងថាហេតុអ្វីនោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចប្រាប់អ្នកអំពីរឿងនេះគឺលោកប្រធានាធិបតី Biden ស្រដៀងគ្នាទៅនឹងលោក Lincoln និង Roosevelt ដែលសុទ្ធសឹងតែជាមេដឹកនាំឈ្នះសង្រ្គាម ហើយក្លាយជាប្រធានាធិបតីដ៏ល្បីល្បាញ និងអស្ចារ្យជាទីបំផុត ។ ​ជា​ពិសេស​ប្រធានាធិបតី​សម័យ​សង្រ្គាម​តែង​តែ​លេចមុខមាត់​ជាង​ប្រធានាធិបតី​ដែល​មិនស្ថិត​ក្នុងសម័យ​សង្រ្គាម” ។

ជាក់ស្ដែងកាល​ពី​ចុង​ខែ​មេសា លោក Biden បានកាន់ប៊ិច​ចុះ​ហត្ថលេខា​លើ​ច្បាប់​​បន្ត​ការផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន អ៊ីស្រាអែល និង​តៃវ៉ាន់ ខណៈកញ្ចប់ជំនួយនោះមានតម្លៃ ៩៥ ពាន់លានដុល្លារ ហើយក្នុងនោះគ្រាន់តែផ្ដល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវមានរហូតទៅដល់ ៦១ ពាន់លានដុល្លារទៅហើយ ។

ទន្ទឹមនោះ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា នេះគឺជាកញ្ចប់ជំនួយសន្តិសុខទី ៥ ហើយដែលលោក Biden ស៊ីញ៉េអនុម័ត ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងជំរុញជំនួយថ្មីនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអះអាងម្ដងជាពីរម្ដងហើយថា រាល់ការដឹកអាវុធបន្ថែមទៀតក្នុងកម្រិតណាមួយក៏ដោយទៅកាន់អ៊ុយក្រែន គឺនឹងមិនអាចប្ដូរស្ថានការណ៍ប្រយុទ្ធនៅសមរភូមិជួរមុខនោះទេ ប៉ុន្តែវាគឺកាន់តែអូសបន្លាយពេលជម្លោះមួយនេះប៉ុណ្ណោះ ។

ចំណែកទាក់ទិននឹងការបោះឆ្នោតស្ទង់មតិរវាងលោក Joe Biden និងលោក Donald Trump វិញ យោងតាមសារព័ត៌មាន NBC ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅបានបង្ហាញថា លោក Trump បាននាំមុខសំឡេងភាគច្រើនលើលោក Biden ហើយ ៧៦ ភាគរយនៃអ្នកបោះឆ្នោតអាមេរិក រួមទាំងជាងពាក់កណ្តាលនៃអ្នកប្រជាធិបតេយ្យ បានសម្ដែងក្ដីព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់លោក Biden ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Zelensky អំពាវនាវដល់ អាមេរិក និងចិន ជួយរកសុខសន្តិភាពឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

មន្ទីរអប់រំភ្នំពេញណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សារាយការណ៍ប្រចាំថ្ងៃពីវត្តមានរបស់គ្រូ-សិស្សក្នុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ១១ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម