ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ស្នើលើកពេលបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ ដោយសារតែឆ្លងកូវីដ
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើសុំទៅកាន់ការិយាល័យអគ្គព្រះរាជអាជ្ញាឲ្យពន្យារពេលសវនាការលើសេចក្ដីសម្រេចពាក់ព័ន្ធបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ ដោយសារតែលោកបានឆ្លងជំងឺកូវីដ ១៩ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ។

ចំណែកប្រភពព័ត៌មានពីមេធាវីរបស់លោក ថាក់ស៊ីន បានបង្ហើបប្រាប់ថា ការិយាល័យអគ្គព្រះរាជអាជ្ញាបានទទួលយកការស្នើសុំនេះរួចហើយកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ប៉ុន្តែនៅមិនទាន់បញ្ជាក់ពេលវេលាជាផ្លូវការចំពោះការពន្យារពេលសវនាការមួយនេះនៅឡើយទេ ដោយរង់ចាំមើលពីបញ្ហាសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះជាមុនសិន ។
ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថៃកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ លោក ថាក់ស៊ីន បានលើកឡើងថា ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ លោកមានបំណងចូលរួមសវនាការនៅការិយាល័យអគ្គព្រះរាជអាជ្ញាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ ដោយសារតែអគ្គព្រះរាជអាជ្ញាបានពន្យារពេលសេចក្ដីសម្រេចចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីរូបនេះម្ដងរួចមកហើយកាលពីថ្ងៃទី១០ ខែមេសា ។
គួររំឭកឡើងវិញថា ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន មានប្រភពចេញពីបទសម្ភាសន៍មួយដែលលោកបានផ្តល់ទៅឲ្យកាសែតកូរ៉េខាងត្បូង Chosun Ilbo កាលពីឆ្នាំ ២០១៥ ដែលនៅពេលនោះអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះបានចោទប្រកាន់ក្រុមប្រឹក្សាឯកជនថាបានគាំទ្ររដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជាប្អូនស្រីរបស់លោកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤ ។

បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ លោក ថាក់ស៊ីន បានវិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខណៈនៅថ្ងៃដដែលនោះ តុលាការកំពូលថៃក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ប៉ុន្តែត្រូវបានព្រះមហាក្សត្រសម្រេចព្រះទ័យលើកលែងទោសមកនៅត្រឹម ១ ឆ្នាំវិញ ហើយក៏បន្តអនុវត្តតាមទោសទណ្ឌ រហូតឈានដល់ការដោះលែងឲ្យមានសេរីភាព ។
លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ថៃ ត្រៀមខ្លួន ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ចូលសមាជិក BRICS

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ