Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចេញមុខការពារអ៊ីស្រាអែលថា ការវាយប្រហារនៅ Rafah មិនទាន់ឆ្លងផុត បន្ទាត់ក្រហមទេ

បានផុស

នៅ

ថ្វីត្បិតតែអន្តរជាតិកំពុងថ្កោលទោសយ៉ាងចាស់ដៃចំពោះការទម្លាក់គ្រាប់បែកដ៏សាហាវឃោរឃៅរបស់រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម នៅទីក្រុង Rafah ក៏ពិតមែន ប៉ុន្តែខ្នងបង្អែករបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានចេញមុខការពារថា ប្រតិបត្តិការនៅទីនោះ មិនទាន់ឆ្លងបន្ទាត់ក្រហមដែលទាមទារឲ្យទីក្រុងវ៉ាស៊ីនតោន ផ្លាស់ប្តូរគោលនយោបាយទេ។ 

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៩ខែឧសភា, មន្ត្រីរដ្ឋបាលអាមេរិកជាច្រើនរូប បានមើលឃើញរូបភាពនៅ Rafah ពិតជាគួរឲ្យរន្ធត់ តក់ស្លុត និងសោកសង្រេងពិតមែន ប៉ុន្តែថា ការវាយប្រហារពីអាកាសនៅជំរំជនភៀសខ្លួនក្នុងទីក្រុង Rafah គឺមិនមែនជាប្រតិបត្តិការទ្រង់ទ្រាយធំអ្វីឡើយ ហើយក៏គ្មានជះឥទ្ធិពលណាមួយ ឈានដល់ឲ្យអាមេរិក ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើបញ្ហាជម្លោះ អ៊ីស្រាអែល-ហាម៉ាស ដែរ។

អ្នកនាំពាក្យសេតវិមានលោក John Kirby លើកឡើងថា អាមេរិកនៅតែមិនជឿថា ប្រតិបត្តិការសំខាន់នៅ Rafah គឺជាទ្រង់ទ្រាយធំ ហើយអាមេរិក ក៏នៅតែមិនចង់ឃើញកងទ័ពអ៊ីស្រាអែល វាយលុកចូលទីក្រុង Rafah ជាមួយគ្រឿងសឹកនិងសព្វាវុធធុនធ្ងន់។ ជា​លទ្ធផល​នៃ​ការវាយប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ ទីក្រុងវ៉ាស៊ីនតោន ​មិន​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយអ្វីឡើយ។ រឿងទើបតែកើតឡើង ហើយអ៊ីស្រាអែលនឹងស៊ើបអង្កេត។

អ្នកនាំពាក្យសេតវិមានលោក John Kirby (រូបថត៖ AFP)

មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក៏បានចេញមុខទទួលស្គាល់កំហុសចំពោះការទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីលស្លូតត្រង់រាប់សិបនាក់ និងចេញបញ្ជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីនេះរួចហើយ ផងដែរ។

ថ្លែងក្នុងសភា លោក Netanyahu និយាយថា វាពិតជាមានសារៈសំខាន់បំផុតដែលអ៊ីស្រាអែល ត្រូវប្រុងប្រយ័ត្នគ្រប់បែបយ៉ាងតាមធ្វើទៅបាន ដើម្បីការពារជនស៊ីវិលដែលជាប់ក្នុងការប្រយុទ្ធប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើអស់ពីសមត្ថភាពហើយ ដោយមិនចង់ឲ្យប៉ះពាល់ដល់មនុស្សស្លូតត្រង់ណាម្នាក់ទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ Flash 90)

លោក Netanyahu បន្តថា “នៅទីក្រុង Rafah យើងបានជម្លៀសពលរដ្ឋប្រហែលមួយលាននាក់រួចមកហើយ ហើយថ្វីបើយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព មិនចង់បង្កផលប៉ះពាល់ដល់អ្នកមិនមែនជាយុទ្ធជនក៏ពិតមែន ប៉ុន្តែរឿងអកុសលកើតឡើងទាល់តែបាន។ យើង​កំពុង​ស៊ើបអង្កេត​ឧបទ្ទវហេតុ​នេះ ហើយ​នឹង​ឈាន​ដល់​ការ​សន្និដ្ឋាន ព្រោះ​នេះ​ជា​គោលការណ៍​របស់​យើង”។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារទី​ក្រុង Rafah កាល​ពី​ថ្ងៃ​អាទិត្យ​ពោលគឺត្រឹមតែ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ​បន្ទាប់​ពី​ក្រុមហាម៉ាស បាញ់មីស៊ីលលើ​ក្រុង Tel Aviv ដែលនោះគឺជាការបាញ់លើកដំបូងក្នុង​រយៈ​ពេល​ជា​ច្រើន​ខែមកនេះ។

(រូបថត៖ Anadolu)

មន្ត្រី IDF អះអាងថា ប្រតិបត្តិការនោះ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស២នាក់ ប៉ុន្តែបើតាមការបញ្ជាក់ពីអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន, ការវាយប្រហារតាមអាកាសនោះគឺសំដៅលើតង់របស់ជនភៀសខ្លួននៅជិតទីតាំងរបស់អង្គការសហប្រជាជាតិក្នុងតំបន់ Tal al-Sultan ចម្ងាយប្រហែល២គីឡូម៉ែត្រ ភាគពាយព្យទីក្រុង Rafah បណ្តាលឲ្យមនុស្ស៤៥នាក់បាត់បង់ជីវិត និងរាប់រយនាក់ទៀត បញ្ជូនទៅមន្ទីរពេទ្យព្យាបាលរបួសរលាកធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Netanyahu ទទួលកំហុស ក្រោយទម្លាក់គ្រាប់លើជំរំជនភៀសខ្លួននៅ Rafah ស្លាប់មនុស្សរដូករណែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម