Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ មិនទាន់ចេញលទ្ធផលស៊ើបអង្កេតករណីធ្លាក់ឧទ្ធម្ភាគចក្រប្រធានាធិបតី ព្រោះនៅសង្ស័យ

បានផុស

នៅ

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍កាលពីថ្ងៃពុធទី២៩ខែឧសភាថា មកទល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេត មិនទាន់ចេញលទ្ធផលកំណត់ពីមូលហេតុពិត ដែលបណ្តាលឲ្យធ្លាក់ឧទ្ធម្ភាគចក្រឆក់យកជីវិតលោកប្រធានាធិបតី Ebrahim Raisi នៅឡើយទេ ព្រោះនៅមានមន្ទិលសង្ស័យមួយចំនួន។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការអ៊ីរ៉ង់ ដែលទទួលភារកិច្ចស៊ើបអង្កេតករណីនេះ បានចេញសេចក្តីថ្លែងការណ៍ថា “យើងក៏មិនទាន់ហ៊ានអះអាងដែរថា ឧទ្ធម្ភាគចក្រនោះហោះទៅបុកភ្នំហើយផ្ទុះឆេះ បណ្តាលមកពីស្នាដៃរបស់មនុស្ស”។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេតរកឃើញថា ឧបទ្ទវហេតុនេះពិតជាមិនទាក់ទងនឹងចន្លោះប្រហោង ដែលបណ្តាលមកពីការជួសជុលនិងថែទាំឧទ្ធម្ភាគចក្រមិនបានល្អនោះទេ។ ដូចគ្នានេះដែរ ទម្ងន់របស់ឧទ្ធម្ភាគចក្រនៅពេលហោះឡើងគឺ ស្ថិតក្នុងដែនកំណត់ដែលអនុញ្ញាត”។

(រូបថត៖ AFP)

តាមការស៊ើបអង្កេត, ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី បានទាក់ទងចុងក្រោយបំផុតជាមួយឧទ្ធម្ភាគចក្រពីរគ្រឿងទៀត ៦៩វិនាទីមុនពេលធ្លាក់ ប៉ុន្តែមិនបានបញ្ជូនសញ្ញាអាសន្នអ្វីទេ។ យ៉ាងណា លក្ខខណ្ឌអាកាសធាតុនៅតាមបណ្តោយផ្លូវត្រឡប់មកវិញ ចាំបាច់ត្រូវស៊ើបអង្កេតបន្ថែម។

សូមបញ្ជាក់ជាថ្មីថា ឧទ្ធម្ភាគចក្រ Bell 212 ផលិតដោយសហរដ្ឋអាមេរិក ដែលដឹកលោក Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian ព្រមទាំងមន្ត្រីអ្នកមុខអ្នកការច្រើននាក់ទៀត បានធ្លាក់កាលពីថ្ងៃទី១៩ខែឧសភា ក្នុងខេត្ត East Azerbaijan ប្រទេសអ៊ីរ៉ង់ ដោយ សម្លាប់អ្នកជិះទាំងអស់។

(រូបថត៖ TOI)

សពលោក Raisi ត្រូវ​បាន​បញ្ចុះកាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ក្នុង​ទីក្រុង Mahshad ដែលជាស្រុកកំណើតរបស់​គាត់។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលទីក្រុង តេហេរ៉ង់ បានប្រកាសថា ការបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងរបស់គាត់នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែមិថុនា។

ស្របពេលប្រទេសកំពុងជួបវិបត្តិនយោបាយ អនុប្រធានាធិបតី Mohammad Mokhber ត្រូវឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី សិន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ រៀបចំពិធីបុណ្យសពប្រធានាធិបតី និងកាន់ទុក្ខរយៈពេល ៥ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម