Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ុយអែត ប្រកាសផ្ដល់ជំនួយយោធាចំនួន ១.២៣ លានដុល្លារដល់ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋាភិបាលស៊ុយអែតនឹងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ១៣ ពាន់លានក្រូន័រ ដែលស្មើរនឹង ១.២៣ ពាន់លានដុល្លារ ខណៈដែលទីក្រុងកៀវជួបបញ្ហារាំងស្ទះជំនួយផ្នែកយោធាពីសំណាក់លោកខាងលិចក្នុងឆ្នាំទី ៣ នៃសង្គ្រាមលុកលុយពេញទីរបស់រុស្ស៊ី ។ នេះបើយោងតាមកាចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី៣០​ ខែឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមឧបនាយករដ្ឋមន្ត្រីស៊ុយអែតលោក Ebba Busch បានឲ្យដឹងថា កញ្ចប់ជំនួយយោធាទាំងនោះរួមមានសុទ្ធតែឧបករណ៍ដែលចាំបាច់សម្រាប់អ៊ុយក្រែន ដូចជា ប្រព័ន្ធខែលការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងរថពាសដែកជាដើម ។

ទន្ទឹមនោះ ជំនួយនេះក៏រួមបញ្ចូលផងដែរនូវយន្តហោះ SAAB ASCC ផលិតដោយស៊ុយអែតចំនួន ២ គ្រឿង ខណៈដែលយន្តហោះនេះសុទ្ធសឹងតែមានឥទ្ធិពលដ៏អស្ចារ្យបំផុតលើការការពារដែនអាកាសដល់អ៊ុយក្រែន ព្រោះវានឹងជួយបំពេញបន្ថែមលើយន្តហោះ F-16 របស់អាមេរិក ។

ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ប្រទេសអឺរ៉ុបដូចជា អេស្ប៉ាញ បែលហ្ស៊ិក និងព័រទុយហ្គាល់ក្នុងសប្តាហ៍នេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទទួលបានជំនួយជាច្រើន ក្នុងនោះបែលហ្ស៊ិក នឹងផ្ដល់យន្តហោះចម្បាំង F-16 ចំនួន ៣០ គ្រឿង ខណៈហូឡង់នឹងប្រគល់គ្រឿងបន្លាស់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដល់អ៊ុយក្រែន ។ ចំណែកប្រទេសឆែកនឹងផ្តល់គ្រាប់រំសេវទៅដល់អ៊ុយក្រែនក្នុងខែមិថុនាខាងមុខនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ជំនួយយោធាចំនួន ៧ ពាន់លានដុល្លាររបស់សហភាពអឺរ៉ុបនៅតែជាប់គាំង បន្ទាប់ពីមានការមិនយល់ស្របពីសំណាក់រដ្ឋាភិបាលហុងគ្រីរបស់នាយករដ្ឋមន្ត្រី Viktor Orban ខណៈប្រទេសនេះជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់រុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៣ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥០ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម