ព័ត៌មានអន្ដរជាតិ
អាមេរិក៖ ចិនត្រូវឈប់ផ្ដល់ជំនួយឲ្យរុស្ស៊ីប្រើក្នុងសង្គ្រាម
លោក Wally Adeyemo អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយថា ចិនត្រូវបញ្ឈប់ការផ្គត់ផ្គង់គ្រឿងបន្លាស់នានា ដែលអាចឲ្យរុស្ស៊ីប្រើប្រាស់សម្រាប់ធ្វើអាវុធយកទៅវាយប្រហារលើអ៊ុយក្រែន។ បើមិនដូច្នោះទេ ចិននឹងប្រឈមមុខជាមួយបញ្ហាមិនខាន។ ការថ្លែងរបស់មន្ត្រីអាមេរិករូបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ Bloomberg នៅក្នុងទីក្រុងកៀវ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

លោក Wally បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅអ៊ុយក្រែនលើកនេះ មានគោលបំណងប្រើប្រាស់នូវទណ្ឌកម្មបន្ថែមទៀត ដើម្បីបញ្ឈប់រុស្ស៊ីក្នុងការទទួលបាននូវជំនួយជាគ្រឿងសព្វាវុធពីសម្ព័ន្ធមិត្ត ជាពិសេសនោះគឺចិនតែម្ដង។ លោកថា អាមេរិកនិងសម្ព័ន្ធមិត្ត នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនណា ឬបុគ្គលណា ដែលហ៊ានលុកដៃជួយរុស្ស៊ី។
លោកអនុរដ្ឋមន្ត្រី បានបន្ថែមថា “ចិនត្រូវតែឈប់។ បើពួកគេមិនឈប់ យើងនឹងត្រូវបង្ខំចិត្តជាមួយសមាជិកនៃសម្ព័ន្ធមិត្ត ចាត់វិធានការមិនខាន”។ ទន្ទឹមនោះ លោក Wally ក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចដំបូងរបស់លោក វ៉្លាឌឺមៀ ពូទីន ក្នុងអាណត្តិថ្មីជាប្រធានាធិបតីរុស្ស៊ី ទៅកាន់ប្រទេសចិនផងដែរ ដែលត្រូវចាត់ទុកថាជាកិច្ចប្រឹងប្រែងក្នុងការស្វែងរកការជួញដូរគ្រឿងបន្លាស់សម្រាប់ធ្វើអាវុធប្រើក្នុងសង្គ្រាមតតាំងជាមួយអ៊ុយក្រែន។

សូមបញ្ជាក់ថា អាមេរិកកំពុងស្វះស្វែងផ្ដោតសំខាន់លើការរារាំងដំណើរការផ្គត់ផ្គង់អាវុធរបស់រុស្ស៊ី ដូចជាការបង្កកទ្រព្យសម្បត្តិធនាគាររុស្ស៊ីចំនួន ៨០% ជាដើម។ ដោយឡែក ចំពោះរុស្ស៊ីវិញ បច្ចុប្បន្នកំពុងពឹងផ្អែកកាន់តែច្រើនឡើងលើធនាគារតូចៗ ដើម្បីគេចវេសពីទណ្ឌកម្មអាមេរិក។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅក្នុងប្រទេសអ៊ីតាលី កាលពីពេលថ្មីៗកន្លងទៅ បានលើកឡើងពីចំណុចសំខាន់ពាក់ព័ន្ធនឹងការរកវិធីទាញយកផលចំណេញពីទណ្ឌកម្មបង្កកមូលនិធិទ្រព្យសម្បត្តិធនាគារកណ្ដាលរុស្ស៊ី ដែលមានចំនួនប្រមាណ ២៨០ពាន់លានដុល្លារ។ បើតាមគម្រោង ចំណូលដែលអាចទាញពីផលចំណេញនេះ មានចំនួន ៥០ពាន់លានដុល្លារ ក្នុងរយៈពេលខ្លីខាងមុខ ហើយនឹងត្រូវយកទៅប្រើប្រាស់ជាជំនួយដល់ប្រទេសអ៊ុយក្រែន៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង