ព័ត៌មានអន្ដរជាតិ
លោក Elon Musk អាចក្លាយជាទីប្រឹក្សានយោបាយ បើ ដូណាល់ ត្រាំ ឈ្នះឆ្នោត
លោក ដូណាល់ ត្រាំ កំពុងពិចារណាលើបេក្ខភាពរបស់លោក Elon Musk ឲ្យធ្វើជាទីប្រឹក្សាគោលនយោបាយ ប្រសិនបើគណបក្សសាធារណរដ្ឋរបស់លោក អាចឈ្នះការបោះឆ្នោតជាតិអាមេរិកនៅខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមប្រភព ដែលបានបង្ហើបព័ត៌មានឲ្យកាសែត Wall Street Journal (WSJ) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

កាសែត WSJ បានផ្សាយថា លោក Musk ដែលជាប្រធានក្រុមហ៊ុន Tesla, ក្រុមហ៊ុន SpaceX និងបណ្ដាញសង្គម X បានជូនដំណឹងដល់លោក ដូណាល់ ត្រាំ ថាលោកកំពុងធ្វើយុទ្ធនាការពាក់ព័ន្ធនឹងគោលនយោបាយសន្តិសុខព្រំដែន និងសេដ្ឋកិច្ច ដែលមានគោលបំណងបញ្ចុះបញ្ចូលក្រុមអ្នកជំនួញលំដាប់ៗនៅអាមេរិក មិនឲ្យគាំទ្រលោក ចូ បៃឌិន ដែលជាបេក្ខភាពប្រជែងមកពីគណបក្សប្រជាធិបតេយ្យនោះទេ។ ក្នុងនោះដែរ លោក Musk ក៏បានលើកឡើងពីគម្រោងមូលនិធិប្រឆាំងការក្លែងបន្លំសន្លឹកឆ្នោតផងដែរ។
ពាក់ព័ន្ធនឹងការចុះផ្សាយនេះ តំណាងរបស់លោក ដូណាល់ ត្រាំ ក៏ដូចជាលោក Elon Musk មិនបានធ្វើការឆ្លើយតបណាមួយនៅឡើយទេ។ យ៉ាងណាមិញ បើតាមលោក Brian Hughes អ្នកនាំពាក្យយុទ្ធនាការបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋ បានប្រាប់ថា មានតែលោក ត្រាំ នោះទេ ដែលមានសិទ្ធិសម្រេចរើសអ្នកណាឲ្យកាន់តួនាទីអ្វី នៅក្នុងអាណត្តិជាប្រធានាធិបតីរបស់លោក ប្រសិនបើជាលោកឈ្នះការបោះឆ្នោត។

គួររំឭកថា កាលពីខែមីនាកន្លងទៅ ក្រោយជំនួបជាមួយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រួចមក, លោក Elon Musk បានលើកឡើងថា លោកនឹងមិនបរិច្ចាគប្រាក់ឲ្យលោក ត្រាំ ឬក៏លោក បៃឌិន នោះឡើយ។ ផ្ទុយទៅវិញ លោកនឹងប្រើអំណាចរបស់លោក ជួយលោក ត្រាំ ដើម្បីផ្ដួលលោក បៃឌិន តាមរយៈការផ្ដល់ការគាំទ្រពីបណ្ដាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលជាច្រើន។
មហាសេដ្ឋីវ័យ៥២ឆ្នាំរូបនេះ ធ្លាប់បានរិះគន់ជាសាធារណៈចំពោះគោលនយោបាយរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ រថយន្តអគ្គិសនី និងការអនុវត្តពន្ធ ជាដើម៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ