Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ដកបម្រាមលើការនាំចូលសាច់គោ អូស្ត្រាលី បង្ហាញសញ្ញាផ្សះផ្សារទំនាក់ទំនងឡើងវិញ

បានផុស

នៅ

ប្រទេសចិនបានលុបចោលការហាមឃាត់ការនាំចូលសាច់គោអូស្ត្រាលីចំនួន ៥ អាជីវកម្មដែលជាសញ្ញាចុងក្រោយនៃការបង្កើតទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានទំនាក់ទំនងដ៏តានតឹងជាច្រើនឆ្នាំរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃ​៣០ ខែឧសភានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋាភិបាលអូស្រ្ដាលីបានឲ្យដឹងថា ប្រទេសចិនបានលុបចោលការផ្អាកអាជីវកម្មកែច្នៃសាច់គោរបស់អូស្ត្រាលីចំនួន ៥ បន្ទាប់ពីអាជ្ញាធរចិននៅឆ្នាំ ២០២០ បានដាក់ការរឹតបន្តឹងលើការនាំចូលរបស់អូស្ត្រាលីមួយចំនួន រួមទាំងធ្យូងថ្ម ស្រា គ្រាប់ធញ្ញជាតិ និងបង្កងថ្ម បន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិអំពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ ១៩ ។

ការរឹតបន្តឹងនេះត្រូវបានប្រទេសអូស្ត្រាលីចាត់ទុកថាជាវិធានការនយោបាយដើម្បីដាក់ទណ្ឌកម្មទីក្រុងកង់បេរ៉ា ប៉ុន្តែការរឹតបន្តឹងជាច្រើនត្រូវបានដកចេញ ចាប់តាំងពីលោក Anthony Albanese ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០២២ ។

ចំណាត់ការនេះកើតឡើង បន្ទាប់ពីអាជ្ញាធរចិនកាលពីខែមីនាបានប្រកាសដកពន្ធដ៏ច្រើនលើស្រាអូស្ត្រាលី បន្ទាប់ពីលុបចោលការរឹតបន្តឹងលើការនាំចូលធ្យូងថ្ម ឈើ និងធញ្ញជាតិ ខណៈបង្កង​ថ្ម​អូស្ត្រាលី​គឺ​ជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ចុងក្រោយ​ដែល​នៅ​តែហាមឃាត់ ។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារអន្តរជាតិដ៏ធំបំផុតទី ២ របស់អូស្ត្រាលីក្នុងការនាំចេញសាច់គោកាលពីឆ្នាំមុន ក្នុងនោះតម្លៃនៃការនាំចេញមានប្រហែល ១.៦ ពាន់លានដុល្លារ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​ក្នុងមហាសង្គ្រាន្ត​ឆ្នាំថ្មី លោក​ថាក់ស៊ីន និង​កូនស្រី​​នាយករដ្ឋមន្ត្រី ​នឹង​​ធ្វើដំណើរ​ទៅស្រុកកំណើត​​​នៅខេត្តឈៀងម៉ៃ​

ព័ត៌មានជាតិ៧ នាទីutes មុន

រដូវនេះទិន្នផលមៀនប៉ៃលិន ធ្លាក់ចុះបន្តិច ក្រោយអាកាសធាតុមិនអំណោយផល

ព័ត៌មានជាតិ៨ នាទីutes មុន

ប្រធានសភាចូលរួមបើកសន្និសីទប្រធានសភានៃអន្តរសភាដើម្បីប្រមូលផ្ដុំសំឡេងសន្ដិភាព

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អតិផរណា​អាមេរិក​ ធ្លាក់ចុះត្រឹម ២,៤% ទាបជាងការរំពឹងទុក

ព័ត៌មានជាតិ១៦ នាទីutes មុន

ទេសចរ​បរទេស​មក​កម្សាន្ត​ខេត្ត​សៀមរាប​​មានកំណើន ខណៈ​ទេសចរ​ក្នុង​ស្រុក​ថយ​ចុះ​​នៅ​ខែមីនា

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម