Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា មេដឹកនាំអ៊ុយក្រែន ក្រាញននៀលអំណាច មិនខ្វល់ប្រជាជន

បានផុស

នៅ

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Rossiya Segodnya ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានអះអាងថា អាជ្ញាធរទីក្រុងកៀវ បានព្រងើយកន្តើយ នឹងផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែន ហើយថ្នាក់ដឹកនាំទាំងនោះ ពិតជាក្រាញននៀលអំណាច មិនខ្វាយខ្វល់អំពីដំណោះស្រាយការទូត ដើម្បីបញ្ចប់សង្គ្រាមមែន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក Lavrov, ភាគីសង្រ្គាម កំពុងកាន់អំណាចនៅក្នុងទីក្រុងកៀវ ហើយពួកគេកំពុងព្យាយាមធ្វើឲ្យដូចមាត់ ដើម្បីសម្រេចជ័យជម្នះលើសមរភូមិ។ រឿងដែលនាំឲ្យកិច្ចចរចាកាន់តែស្មុគស្មាញ គឺដោយសារក្រឹត្យឆ្នាំ២០២២ របស់លោក Zelensky ដែលហាមផ្តាច់ការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ទន្ទឹមនោះ លោកក៏បញ្ជាក់ដែរថា មិនយូរមិនឆាប់ អាចនឹងមានតួអង្គនយោបាយ លេចចេញនៅអ៊ុយក្រែនហើយ ហើយអ្នកទាំងនោះ គឺជាអ្នកដែលមិនព្រងើយកន្តើយនឹងផលប្រយោជន៍របស់ប្រជាជននោះទេ។ យ៉ាងណា​ពេល​នេះ រុស្ស៊ី​គ្មាន​ជម្រើសអ្វីឡើយ ​ក្រៅតែ​ពីការ​បន្ត​ប្រតិបត្តិការ​យោធា​ពិសេស​រហូត​ដល់​គោលដៅ​របស់​ខ្លួន​ត្រូវ​បាន​សម្រេច។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelensky (រូបថត៖ UNN)

ពាក់ព័ន្ធភាពជាអ្នកដឹកនាំរបស់ទីក្រុងកៀវនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ភាពស្របច្បាប់និងស្ថានភាពរបស់លោក Zelensky ក្នុងប្រទេសអ៊ុយក្រែន នៅតែមិនច្បាស់លាស់ ចាប់តាំងពីអាណត្តិផ្លូវការរបស់គាត់ក្នុងនាមជាប្រមុខរដ្ឋរបស់ប្រទេសនេះ បានផុតកំណត់តាំងតែពីសប្តាហ៍មុនមកម្ល៉េះ។

ដោយឡែកកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានអំពាវនាវឲ្យមានការវិភាគផ្នែកច្បាប់យ៉ាងស៊ីជម្រៅផងដែរ អំពីឋានៈរបស់លោក Zelensky ដោយលោក​និយាយ​ថា រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន ​មិនចែង​អ្វី​ទាំង​អស់​អំពី​ការ​បន្ត​អំណាច​ប្រធានាធិបតី ឬ​​ព្យួរ​ការ​បោះឆ្នោត​ប្រធានាធិបតីអំឡុងពេលមានច្បាប់អាជ្ញាសឹក។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ AFP)

ទោះបីជាយ៉ាងណាក៏ដោយ ពេលមិនមានដាក់ច្បាប់អាជ្ញាសឹក រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន បាន​កំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹម​៥​ឆ្នាំ ហើយ​និយាយ​ថា ​គ្មាន​នរណា​ម្នាក់​អាច​កាន់​តំណែង​លើស​ពី​ពីរ​អាណត្តិ​ជាប់​គ្នាបានទេ។

ដើមឡើយ ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន គ្រោងធ្វើឡើងនៅថ្ងៃទី៣១ខែមីនា ប៉ុន្តែលោក Zelensky បានប្រកាសលុបចោលការបោះឆ្នោតទាំងអស់ ដោយលើកឡើងពីច្បាប់អាជ្ញាសឹក និងជម្លោះជាមួយរុស្ស៊ី ហើយលោក​ក៏បញ្ជាក់​នៅ​ពេល​នោះ​ដែរថា ​នឹង​មិន​មាន​រៀបចំការ​បោះ​ឆ្នោត​ថ្មីឡើយ បើប្រទេសនៅតែមានសង្គ្រាម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី និយាយយ៉ាងណាខ្លះរឿងកិច្ចប្រជុំសន្តិភាពដែលស្នើឡើងដោយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម