Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយ​ការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង

បានផុស

នៅ

ជប៉ុន អាមេរិក និងកូរ៉េខាងត្បូងបានធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីដោះស្រាយបញ្ហាការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាច្រើនគ្រាប់គំរាមគំហែងកូរ៉េខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី៣០ ខែឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសហប្រតិបត្តិការនេះកើតមានឡើង បន្ទាប់ពីលោក Hamamoto Yukiya អគ្គនាយករងនៃការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្ររបស់ក្រសួងការបរទេសជប៉ុន, ​លោកស្រី Jung Pak អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងជើង និង​លោក Lee Jun-il អគ្គនាយក​នៃ​គោលនយោបាយ​ឧបទ្វីប​កូរ៉េ​របស់​កូរ៉េខាងត្បូង​បានជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ បន្ទាប់​ពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង ។

មន្ត្រី​ទាំង​បី​រូប​បាន​បញ្ជាក់​ថា សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​បាន​រំលោភ​លើ​ដំណោះស្រាយ​ដែល​ពាក់ព័ន្ធ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ពួកគេក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះទីក្រុងព្យុងយ៉ាងចំពោះការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងសហគមន៍អន្តរជាតិ ហើយបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការលើបញ្ហានេះ ។

គួរបញ្ជាក់ថា ​កូរ៉េខាងជើងបានបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរបស់ខ្លួនជាបន្តបន្ទាប់ ដែលបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសនានា ​ជាពិសេសប្រទេសដែលជាសត្រូវកូរ៉រខាងជើង ខណៈថ្មីៗនេះទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្ហាយរណបទៅកាន់លំហអាកាស ប៉ុន្តែបានបរាជ័យដោយសារបញ្ហម៉ាស៊ីន ។

ទោះបីជាយ៉ាងនេះក្ដី មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ការបរាជ័យនេះមិនអាចរារាំងការរីកចម្រើនរបស់ខ្លួននោះទេ​ និងថែមទាំងបាញ់មីស៊ីលប្រមាណ ១០ គ្រាប់គំរាមកូរ៉េខាងត្បូងថែមទៀតផង ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម