ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រហារជីវិតអ្នកទោសច្រើនបំផុត មិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំ
កាលពីថ្ងៃពុធទី២៩ខែឧសភា អង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយ ដែលបង្ហាញថា ឆ្នាំមុន សហរដ្ឋអាមេរិក បានអនុវត្តការប្រហារជីវិតអ្នកទោស ក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានសោះ គិតចាប់តាំងពីឆ្នាំ២០១៨មក។

តាមរបាយការណ៍, ឆ្នាំ២០២៣ មនុស្សចំនួន២៤នាក់ ត្រូវបានប្រហារជីវិតនៅសហរដ្ឋអាមេរិក ដោយនេះជាការកើនឡើង៣៣% បើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹម ១៨នាក់ប៉ុណ្ណោះ។
ក្នុងចំណោមអ្នកត្រូវប្រហារជីវិតនៅអាមេរិកកាលពីឆ្នាំមុនគឺមាន Amber McLaughlin ជាស្ត្រីកែភេទដំបូងគេ ដែលត្រូវប្រហារជីវិតក្នុងប្រទេសនេះ។ ជាឃាតករនិងជាអ្នករំលោភសេពសន្ថវៈ, McLaughlin ត្រូវបានប្រហារជីវិតនៅរដ្ឋ Missouri ក្នុងខែមករាឆ្នាំ២០២៣ ខណៈដែលការប្រហារជីវិតអ្នកទោសទាំង២៤នាក់ គឺសុទ្ធតែប្រើថ្នាំចាក់សម្លាប់។

សូមបញ្ជាក់ថា រដ្ឋចំនួន២៧របស់សហរដ្ឋអាមេរិកនិងរដ្ឋាភិបាលសហព័ន្ធ បានអនុវត្តការប្រហារជីវិត ភាគច្រើនដោយការចាក់ថ្នាំ។ យ៉ាងណា រដ្ឋ Idaho, Mississippi, Oklahoma, South Carolina និង Utah ឥឡូវនេះ បានអនុញ្ញាតឲ្យមានការប្រហារជីវិតដោយបាញ់សម្លាប់នឹងកាំភ្លើង ចំណែកឯរដ្ឋ Alabama, Arkansas, Florida, Kentucky, Mississippi, Oklahoma, South Carolina និង Tennessee អនុញ្ញាតឲ្យប្រើប្រាស់កៅអីឆក់ រីឯរដ្ឋចំនួន៧ រួមទាំង Alabama ផងនោះ អនុញ្ញាតឲ្យប្រើប្រាស់បន្ទប់បាញ់ឧស្ម័នចូល។
បើគិតជាសកល អង្គការលើកលែងទោសអន្តរជាតិប៉ាន់ប្រមាណថា មានការប្រហារជីវិតអ្នកទោសចំនួន ១ ១៥៣នាក់ នៅក្នុងឆ្នាំ២០២៣ ពោលគឺកើនជាង ៣០% បើធៀបនឹងឆ្នាំ២០២២ ហើយនេះគឺជាតួលេខខ្ពស់បំផុត មិនធ្លាប់មានសោះចាប់តាំងពីឆ្នាំ២០១៥មក ដែលកាលនោះ អ្នកទោសចំនួន ១ ៦៣៤នាក់ ត្រូវបានប្រហារជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ ប្រហារជីវិតមនុស្ស៤នាក់ ព្រោះធ្វើការឲ្យអ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ