ព័ត៌មានអន្ដរជាតិ
តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?
ស្មាតហ្វូនជាឧបករណ៍មួយដែលមនុស្សប្រើច្រើនបំផុត ជាងឧបករណ៍អេឡិចត្រូនិកនានា។ ដោយសារតែការប្រើប្រាស់វាជាប្រចាំ ស្មាតហ្វូនក្លាយជាឧបករណ៍ដែលងាយរងគ្រោះជាងគេជាមួយមេរោគ។
ក្នុងកំលុងនៃការរីករាលដាលវីរុសកូវីដ- ១៩ ស្មាតហ្វូនក៏ជាក្ដីបារម្ភខ្លាំងថា ចម្លងវីរុសយ៉ាងងាយផងដែរ។ បើអ៊ីចឹង! តើមេរោគកូវីដអាចនៅជាប់ជាមួយផ្ទៃស្មាតហ្វូនបានយូរប៉ុនណា?

យោងទៅតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) អះអាងថា វីរុស SARS-CoV ដែលបានរកឃើញក្នុងឆ្នាំ ២០០៣ អាចទំលើផ្ទៃកញ្ចក់រហូតដល់ ៩៦ ម៉ោង (៤ថ្ងៃ) ។ ក្រៅពីកញ្ចក់ វត្ថុផ្សេងទៀតដូចជា បាស្ទិករឹង និងដែកអ៊ីណុក។ល។ វីរុសអាចជាប់នៅរយៈពេល ៧២ ម៉ោង (៣ថ្ងៃ) ។
ដោយឡែក ការសិក្សាថ្មីមួយពីវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក (NIH )បានរកឃើញថា មេរោគកូវីដ-១៩ អាចរស់នៅលើផ្ទៃវត្ថុមួយចំនួនដូចជា ដែក និងប្លាស្ទិករឹង ប្រហែល ៧២ ម៉ោង ដូចគ្នានឹងវីរុស SARS-CoV ដែរ។ ការសិក្សាក៏បានបន្ថែមថា មេរោគកូវីដអាចរស់នៅលើផ្ទៃក្រដាសកាតុង ឬក្រដាសកេស ប្រហែល ២៤ ម៉ោង និងលើស្ពាន់ប្រហែល ៤ ម៉ោង។

ផ្អែកតាមរយៈការសិក្សារបស់អង្គការសុខភាពពិភពលោកឆ្នាំ ២០០៣ និងការសិក្សារបស់ NIH គេអាចសន្និដ្ឋានបានថា វីរុសកូវីដ-១៩ អាចជាប់នៅលើកញ្ចក់បានរហូតដល់ ៩៦ ម៉ោង។ ដោយសារស្មាតហ្វូនស្ទើរតែទាំងអស់ភ្ជាប់មកជាមួយបន្ទះកញ្ចក់(ស្រ្គីន) នៅខាងមុខ ក្រុមអ្នកសិក្សានិយាយថា មេរោគកូវីដអាចរស់នៅលើស្មាតហ្វូនរហូតដល់ទៅ ៩៦ ម៉ោងដូចគ្នា។ មិនត្រឹមតែស្មាតហ្វូនប៉ុណ្ណោះទេ ចំពោះឧបករណ៍ណាក៏ដោយដែលមានផ្ទៃកញ្ចក់ដូចជា នាឡិកាវៃឆ្លាត ថេប្លេត ឬកុំព្យូទ័រ ក៏មេរោគជាប់នៅរហូតដល់៤ថ្ងៃដែរ។

ទោះយ៉ាងណា ឧបករណ៍ផ្សេងយើងមិនសូវប៉ះពាល់ញឹកញាប់ដូចស្មាតហ្វូនទេ។ ហេតុដូច្នេះ វាពិតជាចាំបាច់ណាស់ក្នុងការរក្សាការសម្អាតទូរស័ព្ទជាទៀងទាត់ ដើម្បីការពារការចម្លងពីមេរោគ។
ដើម្បីសម្អាតស្មាតហ្វូនឱ្យមានសុវត្ថិភាព អ្នកអាចប្រើទឹកលាងសម្អាតសម្រាប់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិក ឬគ្រាន់តែជូតផ្ទៃវាដោយក្រណាត់អាល់កុលសើមបន្តិចក៏បាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២ម៉ោង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ