ព័ត៌មានអន្ដរជាតិ
បាងកក ត្រៀមយកពន្ធ ពីអ្នកលក់ដូរតាមចិញ្ចើមផ្លូវ
ជាវិធានការទប់ស្កាត់អាជីវករលក់ដូរតាមចិញ្ចើមផ្លូវ អភិបាលក្រុងបាងកកលោក Chadchart Sittipunt បានប្រកាសបន្ទាប់ពីកិច្ចប្រជុំស្តីពីសណ្តាប់ធ្នាប់ទីក្រុងកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភាថា សាលាក្រុងនឹងពិនិត្យប្រាក់ចំណូល និងយកពន្ធពីអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ហើយប្រហែលជានឹងបញ្ចប់ការលក់ដូរតែម្តង។

តាមសេចក្តីប្រកាសនិងរាយការណ៍ដោយកាសែត Bangkok Post, បទប្បញ្ញត្តិគ្រប់គ្រងការលក់ដូរនៅតាមដងផ្លូវ និងកន្លែងសាធារណៈផ្សេងទៀត នឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ។
សាលាក្រុង នឹងតម្រូវឲ្យអាជីវករដែលកំពុងលក់នៅតាមទីសាធារណៈ ត្រូវទៅបង់ពន្ធតាមការអនុវត្ត ហើយបើទោះបីជាប្រាក់ចំណូលរបស់ពួកគេ មិនទាន់ឈានដល់កម្រិតដែលតម្រូវឲ្យបង់ពន្ធក៏ពិតមែន ប៉ុន្តែអ្នកលក់ក៏គួរតែចុះឈ្មោះក្នុងប្រព័ន្ធទិន្នន័យចំណូលជាតិ និងពន្ធដារដែរ។

លោក Chadchart ពន្យល់ថា អាជីវករណាលក់ដូរនៅទីសាធារណៈ បានរយៈពេលមួយឆ្នាំដូចដែលអនុញ្ញាត ហើយរកប្រាក់ចំណូលពីការលក់បានលើសពី ៧០០ដុល្លារក្នុងមួយខែ, ឥឡូវនេះត្រូវតែជួលកន្លែងនោះ ដើម្បីបន្តការលក់ដូរ។
លើសពីនេះ កន្លែងជួលត្រូវធានាថា អាជីវករជួយរក្សាសណ្តាប់ធ្នាប់និងរក្សាបរិស្ថានឲ្យស្អាត បើមិនដូច្នោះទេ អាជ្ញាធរក្រុង នឹងបិទឈប់ឲ្យលក់តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ លោកថា វិធានការនេះ នឹងត្រូវដាក់ឲ្យមានការជជែកគ្នាជាសាធារណៈសិន ហើយអាចកែប្រែចំណុចខ្លះ បើសិនចាំបាច់ មុននឹងអនុវត្តជាផ្លូវការ។ លើសពីនេះ សាលាក្រុង ធានានឹងស្វែងរកកិច្ចសហការពីអាជីវកម្មនានា ដើម្បីផ្តល់កន្លែងកន្លែងជួលថោកៗ ជូនអាជីវករ ហើយសាធារណជនក៏មិនភ័យថា ចំណីអាហារឡើងថ្លៃដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក ទីក្រុងបាងកក ដាក់ចេញវិធានការសម្អាតចិញ្ចើមផ្លូវ និងគ្រប់គ្រងអ្នកលក់តាមដងផ្លូវ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដើរ និងធានាអនាម័យនៃអាហារតាមផ្លូវ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?