ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូស្វែងរកប្រាក់ជាង ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗជួយដល់ អ៊ុយក្រែន
ប្រធានអង្គការណាតូលោក Jens Stoltenberg នឹងស្នើឲ្យសម្ព័ន្ធមិត្តសន្យាផ្តល់ប្រាក់ប្រមាណ ៤៣.៣៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ខណៈដែលរដ្ឋមន្ត្រីការបរទេសណាតូបានប្រមូលផ្តុំគ្នាធ្វើកិច្ចពិភាក្សានៅទីក្រុងប្រាកនៃសាធារណរដ្ឋឆេក ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែឧសភានេះ ។
ដោយសារតែភាពមិនច្បាស់លាស់អំពីអនាគតនៃការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ប្រសិនបើកលោក Donald Trump ជាប់ឆ្នោតសាជាថ្មីនោះ រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកណាតូនៅថ្ងៃសុក្រនេះ នឹងពិភាក្សាអំពីវិធីផ្ដល់ជំនួយយោធារយៈពេលវែង និងកាន់តែរឹងមាំបន្ថែមទៀតដល់អ៊ុយក្រែន ។ កិច្ចពិភាក្សានេះធ្វើយ៉ាងណាឲ្យក្រុមប្រទេសសម្ព័ន្ធមិត្តបរិច្ចាគថវិការយ៉ាងហោចណាស់ ៤៣.៣៧ ពាន់លានដុល្លារជារៀរាល់ឆ្នាំដល់អ៊ុយក្រែន ។
យ៉ាងណា ណាតូក៏នឹងត្រូវជម្នះការបដិសេធពីសំណាក់នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ផងដែរ បន្ទាប់ពីលោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីនេះទេ ដោយលើកហេតុផលថា នឹងនាំសម្ព័ន្ធភាពខិតទៅជិតសង្គ្រាមមហន្តរាយជាមួយរុស្ស៊ី ។
ទន្ទឹមនោះ វិមានក្រឹមឡាំងបានលើកឡើងថា សហរដ្ឋអាមេរិក អង្គការណាតូ និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនកំពុងលើកទឹកចិត្តអ៊ុយក្រែនឲ្យបន្តនូវសង្គ្រាមដែលគ្មានថ្ងៃឈ្នះរបស់ទីក្រុងកៀវជាមួយរុស្ស៊ី ហើយចោទប្រកាន់ពួកគេថាបានបង្កើនភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថែមទៀត ។
បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជួយដលទីក្រុងកៀវក៏ដោយ ក៏ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយម្តងហើយម្តងទៀតថា សម្ព័ន្ធមិត្តលោកខាងលិចចំណាយពេលយូរពេកក្នុងការសម្រេចចិត្តផ្ដល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង