Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចសន្ទនាសន្តិសុខ Shangri-La រៀបចំឡើងនៅថ្ងៃនេះ បញ្ហាក្ដៅចំនួន ៣ នៅអាស៊ីនឹងលើកយកមកពិភាក្សា

បានផុស

នៅ

កិច្ចសន្ទនាសន្តិសុខ Shangri-La ដែលរៀបចំឡើងនៅក្នុងប្ររទេសិង្ហបុរី ចាប់ពីថ្ងៃទី៣១ ខែឧសភានេះតទៅ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីអ្នកមុខអ្នកការមកពីបណ្ដាប្រទេសអាស៊ី និងលោកខាងលិច ជាពិសេសពិភពលោកនឹងតាមដានមិនដាក់ភ្នែកក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា កិច្ចសន្ទនា Shangri-La នឹង​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​ក្ដៅៗនៅ​តំបន់អាស៊ី​រួម​មាន ​ភាពតានតឹងនៅកោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហានៅកូរ៉េ​ខាង​ជើងជាដើម ខណៈកិច្ចសន្ទនានេះទៀតសោត ​ក៏​ទំនង​ជា​មានការផ្លាស់ប្តូរ​យោបល់​លើ​ស្ថានភាពភ្លើងសង្គ្រាម​នៅ​អ៊ុយក្រែន និងនៅតំបន់ហ្គាហ្សា​ផងដែរ ។

ទោះយ៉ាងណា រុស្ស៊ីនឹងមិនមានវត្តមានចូលរួមកិច្ចសន្ទនា Shangri-La នៅឆ្នាំនេះនោះទេ ហើយក៏ជាការអាក់ខានក្នុងរយៈពេល ២ ឆ្នាំមកហើយ ពោលចាប់ពីឆ្នាំ ២០២២ មកម្ល៉េះ នៅពេលកងកម្លាំងទីក្រុងមូស្គូប្រកាសលើកទ័ពរាប់ម៉ឺននាក់ចូលវាយលុកអ៊ុយក្រែន ស្របពេលដែលគណៈប្រតិភូអ៊ីស្រាអែលក៏មិនបានកាន់ប៊ិចចុះហត្ថលេខាលើលិខិតចូលរួមក្នុងកិច្ចសន្ទនាសន្តិសុខប្រចាំឆ្នាំមួយនេះផងដែរ ។

ទាក់ទិននឹងបញ្ហានៅសមុទ្រចិនខាងត្បូង កិច្ចសន្ទនា Shangri-La នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឆ្នាំឆ្នេរនៅក្នុងតំបន់ដែលកំពុងមានជម្លោះមួយនេះ រួមជាមួយនឹងដែនទឹកពាក់ព័ន្ធផ្សេងទៀត ហើយនឹងមានការអញ្ជើញចូលពីឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក និងហ្វីលីពីន ខណៈឆ្មាំឆ្នេរសមុទ្រជប៉ុនត្រូវបានអញ្ជើញឲ្យចូលរួមជាលើកដំបូង ។

ស្របពេលជាមួយគ្នានេះ កិច្ចសន្ទនា Shangri-La ក៏អាចថាជាជំនួបផ្ទាល់លើកដំបូងរវាងប្រមុខការពារជាតិអាមេរិក និងចិនផងដែរ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មក ខណៈការផ្តោតសំខាន់គឺថាតើការចរចាទល់មុខគ្នានេះនឹងទាញឲ្យមានការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ដែរឬយ៉ាងណា ចំពេលដែលប្រទេសទាំងពីរនៅតែមានជម្លោះលើតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ។

គួរបញ្ជាក់ថា កិច្ចសន្ទនា Shangri-La នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ពោលចាប់ពីថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនានៅប្រទេសសិង្ហបុរី ហើយនឹងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល មេដឹកនាំអាជីវកម្ម និងអ្នកជំនាញផ្នែកសន្តិសុខប្រហែល ៦០០ នាក់មកពីជិត ៥០ ប្រទេសនៅទូទាំងពិភពលោក ខណៈសិង្ហបុរីក៏បានដាក់ពង្រាយកងកម្លាំងការពារ និងយាមកាមយ៉ាងតឹងរ៉ឹងផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាស៊ីអាគ្នេយ៍និងបូព៌ា រឹបអូសថ្នាំញៀនមេតំហ្វេតាមីន បានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម