Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បើកឲ្យលក់អាហារនៅតំបន់ហ្គាហ្សាឡើងវិញ ក្រោយការវាយប្រហាររារាំងជំនួយអន្តរជាតិ

បានផុស

នៅ

យោធាអ៊ីស្រាអែលបានបើកឲ្យមានការលក់អាហារអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank ដែលខ្លួនកំពុងកាន់កាប់សាជាថ្មី ខណៈដែលការវាយលុកក្នុងសមរភូមិរបស់អ៉ីស្រាអែលបានរារាំងជំនួយអន្តរជាតិ ។​ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែ​ឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនប៉ាឡេស្ទីនបានឲ្យដឹងថា អាជ្ញាធរអ៊ីស្រាអែលបានផ្តល់ភ្លើងខៀវដល់ពាណិជ្ជករដើម្បីបើកលក់អាហារអ៊ីស្រាអែលឡើងវិញដូចជា ផ្លែឈើស្រស់ បន្លែ និងផលិតផលទឹកដោះគោនៅក្នុងខែនេះពោលប៉ុន្មានថ្ងៃ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការវាយលុកទៅលើទីក្រុង Rafah ដែលជាច្រកសំខាន់ចូលទៅក្នុងតំបន់ហ្គាហ្សាពីប្រទេសអេហ្ស៊ីប ខណៈអ៊ីស្រាអែល​ក៏កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពិភពលោក​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ឲ្យមានការបន្ធូរបន្ថយ​វិបត្តិ​នេះ ចំពេលភ្នាក់ងារ​មនុស្សធម៌​ព្រមាន​ពី​ទុរ្ភិក្ស​ធ្ងន់ធ្ងរ ។

បន្ទាប់ពីការអនុញ្ញាតិនេះមានរថយន្តចំនួន ១២៧ គ្រឿងដែលដឹកផ្លែឪឡឹក ក្រូចឆ្មា ស៊ុត និងទឹកដោះគោ ព្រមទាំងគ្រឿងទេស អង្ករ គ្រាប់ធញ្ញជាតិ ស្ករ និងរបស់ផ្សេងទៀតហើយនោះ ក៏មានការបញ្ជាទិញដោយអ្នកលក់នៅហ្គាហ្សា និងតំបន់ West Bank ផងដែរ ។ ទោះបីជាយ៉ាងណា គ្មានទំនិញឥតគិតថ្លៃ ឬអំណោយសប្បុរសធម៌ត្រូវបានអនុញ្ញាតពី West Bank ឬអ៊ីស្រាអែលនោះទេ ពោលមានតែផលិតផលសម្រាប់លក់ប៉ុណ្ណោះ ។

ទាក់ទងនឹងតម្លៃលក់វិញក៏មិនធូរថ្លៃនោះដែរ ដោយសាររថយន្តដឹកទំនិញត្រូវចំណាយពេលយូរ រង់ចាំការត្រួតពិនិត្យ ហើយជួនកាលត្រូវបានវាយឆ្មក់ដោយជនជាតិអ៊ីស្រាអែលដែលតវ៉ានឹងការនាំចូលទំនិញទៅកាន់តំបន់ហ្គាហ្សា ។ យ៉ាងណាក៏ការអនុញ្ញាតឲ្យវិស័យឯកជននាំយកអាហារមួយចំនួនចូលទៅក្នុងតំបន់នេះ ហើយក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនបរិមាណអាហារទៅដល់ប្រជាជនប៉ាឡេស្ទីនផងដែរ ។

គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលទំនិញផលិតក្នុងប្រទេសអ៊ីស្រាអែល ឬតំបន់ West Bank ដែលជាទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែល ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងក្នុងខែតុលាឆ្នាំមុន ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៧ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម