Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អង់គ្លេស បើក​ការ​វាយ​ប្រហារ​ដែន​អាកាស​ ​ក្នុង​ប្រទេស​យេម៉ែន

បានផុស

នៅ

សហរដ្ឋ​អាមេរិក និង​ចក្រ​ភព​​អង់គ្លេស បាន​បើក​ការ​វាយ​ប្រហារ​ដែន​អាកាស​នៅ​ចំ​ទីតាំង​​​​ជា​ច្រើន​កន្លែង​ ស្ថិត​នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​​​សម្ព័ន្ធមិត្ត​ទាំង​២​អះអាង​ថា ជា​យុទ្ធនាការ​បង្ក្រាប​ចលានាបះបោរ​ក្រុម​​ឧទ្ទាម Houthi។ ការ​វាយ​ប្រហារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​មួយ​នេះ បាន​លួច​វាយ​ឆ្មក់​​​កប៉ាល់​យ៉ាង​ហោច​ណាស់ ៦​គ្រឿង កាល​ពី​ដើម​សប្ដាហ៍​​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន AFP បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នេះ ថា សម្លេង​ផ្ទុះ​ត្រូវ​បាន​​ឮ​នៅ​ក្នុង​​រដ្ឋធានី Sanaa និង​កំពង់ផែ​ទីក្រុង Hodeida តាំង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ មក​​ទល់​នឹង​ព្រឹក​ថ្ងៃ​សុក្រ​​នេះ​នៅ​មិន​ទាន់​បាត់​ផង។

ដោយ​ឡែក​បើ​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​គ្រប់​គ្រង​ដោយ​ក្រុម Houthi បាន​​ប្រកាស​ថា ការ​វាយ​ប្រហារ​របស់​​អាមេរិក-អង់គ្លេស​ មាន​​គោល​ដៅ​​កម្ទេច​ហេដ្ឋារចនា​សម្ព័ន្ធ​​ទូរ​គមនាគមន៍​នៅ​​​ក្រុង Taez ហើយ​ក្នុង​នោះ​មាន​​អ្នក​ស្លាប់ និង​របួស​ប៉ុន្មាន​​នាក់​ផង​ដែរ តែ​មិន​ទាន់​អាច​កំណត់​តួ​លេខ​បាន​ច្បាស់លាស់​នោះ​​ឡើយ។

ក្រសួង​ការពារ​ជាតិ​ចក្រ​ភព​អង់គ្លេស បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន បាន​បើក​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រតិបត្តិការ​រួម​គ្នា​ជាមួយ​​សហរដ្ឋ​អាមេរិក ដើម្បី​ប្រឆាំង​កម្លាំង​យោធា​ក្រុម Houthi ក្នុង​គោល​បំណង​កាត់​បន្ថយ​អនុភាព​របស់​ពួក​គេ​​កុំ​ឲ្យ​បន្ត​ការ​​វាយ​ប្រហារ​លើ​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​នៅ​​ក្នុង​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ Aden ទៀត។ ក្រសួង​អង់គ្លេស បាន​បន្ថែម​ថា អ្នក​ឈ្លប​ការណ៍​សម្ងាត់ បាន​​បង្ហើប​ប្រាប់​ពី​ទីតាំង​ចំនួន ២​កន្លែង​​ក្បែរ​ផែ Hodeida ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​កប៉ាល់​អន្តរជាតិ។ ទីតាំង​​នោះ ​ជា​បណ្ដុំ​អគារ​ជា​ច្រើន ប្រើប្រាស់​​ជា​ឃ្លាំង និង​​ជា​ទីតាំង​ទុក​បញ្ជា​​ដ្រូន​​បើ​ក​ការ​វា​យប្រហារ​នៅ​លើ​ដី និង​ការ​វាយ​ប្រហារ​​នៅ​លើ​អាកាស។

ដោយ​ឡែក ទីបញ្ជាការ​កណ្ដាល​អាមេរិក កំណត់​បាន​ទីតាំង​ដែល​​ក្រុម Houthi កាន់​កាប់ ចំនួន​១៣​កន្លែង ហើយ​​ប្រកាស​ថា ការ​វាយ​ប្រហារ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឡើង ដើម្បី​ការពារ​កង​​កម្លាំង​អាមេរិក ក៏​ដូច​ជា​ធានា​​បាន​នូវ​សេរីភាព​​នាវាចរណ៍ និង​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​អន្តរជាតិ​មាន​សុវត្ថិភាព​ ព្រម​​ទាំង​សន្តិសុខ​ជាង​មុន។

សូម​បញ្ជាក់​ថា គិត​ចាប់​​តាំង​ពី​ខែ​មករា ឆ្នាំ​២០២៤ សហរដ្ឋ​អាមេរិក និង​ចក្រ​ភព​អង់គ្លេស បាន​វាយ​ប្រហារ​សង​សឹក​ប៉ុន្មាន​ដង​រួច​មក​ហើយ​លើ​ក្រុម​ជ្រុល​និយម Houthi ក្នុង​ប្រទេស​យេម៉ែន ក្រោយ​ពី​ក្រុម​នេះ​តែង​បង្ក​ជា​ព្យុះ​​ភ្លៀង​នៅ​លើ​ផ្ទៃ​សមុទ្រ​អន្តរជាតិ។ យ៉ាង​​​ណា​មិញ ការ​វាយប្រហារ​ទាំង​នោះ មិន​បាន​ធ្វើ​ឲ្យ​ក្រុម Houthi ញញើត​សោះ​ឡើយ ហើយ​​ក្រុម​នេះ​ថែម​ទាំង​បាន​ប្ដេជ្ញា​​បន្ត​​វាយ​ឆ្មក់​​កប៉ាល់​របស់​អាមេរិក និង​អង់គ្លេស ក៏​ដូច​ជា​​​​កប៉ាល់​ផ្សេង​ទៀត ដែល​បាន​ឆ្លង​កាត់​ហើយ​​មាន​គោលដៅ​​​ឆ្ពោះ​ទៅ​កំពង់​ផែ​ប្រទេស​អ៊ីស្រាអ៊ែល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥០ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម